បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេសាយ ៣៨:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! ខ្ញុំ​សូម​អង្វរ​លោក សូម​លោក​ចាំ+អំពី​ការ​ដែល​ខ្ញុំ​បាន​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់​និង​យ៉ាង​អស់​ពី​ចិត្ត+ ហើយ​ខ្ញុំ​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​លោក​ពេញ​ចិត្ត​ជា​និច្ច​»។ រួច​ហេសេគា​បាន​យំ​យ៉ាង​ខ្លាំង។

  • អេសាយ ៣៨:៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥ ​«​ចូរ​ត្រឡប់​ទៅ​ប្រាប់​ហេសេគា+វិញ​ថា​៖ ‹ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​ដាវីឌ​ជា​បុព្វ​បុរស​របស់​អ្នក បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​បាន​ឮ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ហើយ+ ក៏​បាន​ឃើញ​ទឹក​ភ្នែក​របស់​អ្នក​ដែរ។+ ខ្ញុំ​នឹង​បន្ថែម​អាយុ​អ្នក​១៥​ឆ្នាំ​ទៀត+

  • យ៉ូអែល ២:១៣, ១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ចូរ​ហែក​ចិត្ត​ខ្លួន+ មិន​មែន​ហែក​សម្លៀក​បំពាក់​ទេ+

      ហើយ​ចូរ​វិល​មក​រក​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​វិញ

      ព្រោះ​លោក​ជា​ព្រះ​នៃ​សេចក្ដី​មេត្តា​ករុណា​និង​សេចក្ដី​អាណិត​អាសូរ​លោក​យឺត​នឹង​ខឹង+ ហើយ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ជា​បរិបូរ+

      ហើយ​លោក​នឹង​គិត​អំពី​សេចក្ដី​វេទនា​នោះ​ឡើង​វិញ។

      ១៤ លោក​ប្រហែល​ជា​ស្ដាយ​ឬ​ប្ដូរ​គំនិត​ក៏​មិន​ដឹង+

      រួច​ឲ្យ​ពរ​ដល់​អ្នក​រាល់​គ្នា

      ដើម្បី​អ្នក​រាល់​គ្នា​អាច​ជូន​គ្រឿង​បូជា​ពី​ស្រូវ​និង​គ្រឿង​បូជា​ជា​ស្រា​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា។

  • អេម៉ុស ៥:១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ ចូរ​ស្អប់​សេចក្ដី​អាក្រក់ ហើយ​ស្រឡាញ់​សេចក្ដី​ល្អ+

      ចូរ​កាត់​ក្ដី​ដោយ​យុត្តិធម៌​នៅ​ត្រង់​ខ្លោង​ទ្វារ​ក្រុង។+

      បើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នោះ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌

      ប្រហែល​ជា​បង្ហាញ​ការ​ពេញ​ចិត្ត​ចំពោះ​ពូជ​ពង្ស​យ៉ូសែប​ដែល​នៅ​សេស​សល់›។+

  • យ៉ូណាស ៣:៨, ៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ ចូរ​ឲ្យ​ទាំង​មនុស្ស​ទាំង​សត្វ​ស្លៀក​បាវ។ ចូរ​ឲ្យ​បណ្ដា​ជន​ស្រែក​អង្វរ​រក​ព្រះ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ហើយ​ឲ្យ​ពួក​គេ​ឈប់​ប្រព្រឹត្ត​អំពើ​អាក្រក់​និង​អំពើ​ឃោរឃៅ​ត​ទៅ​ទៀត។ ៩ បើ​យើង​ធ្វើ​ដូច្នេះ ប្រហែល​ជា​ព្រះ​ពិត​គិត​ឡើង​វិញ​អំពី​អ្វី​ដែល​លោក​ចង់​ធ្វើ រួច​ឈប់​ខឹង​នឹង​យើង ហើយ​មិន​បំផ្លាញ​យើង​ក៏​មិន​ដឹង​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក