-
សាំយូអែលទី២ ៣:២-៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ នៅអំឡុងពេលនោះ ដាវីឌមានកូនប្រុសជាច្រើននៅក្រុងហេប្រុន។+ កូនប្រុសទី១ឈ្មោះអាំណូន+ មានម្ដាយឈ្មោះអាហ៊ីណោម+ជាអ្នកក្រុងយេសរៀល។ ៣ កូនប្រុសទី២ឈ្មោះគីលាប មានម្ដាយឈ្មោះអាប៊ីកែល+ជាអ្នកក្រុងកើមែលដែលធ្លាប់ជាប្រពន្ធរបស់ណាបាល។ កូនប្រុសទី៣ឈ្មោះអាប់សាឡំ+ មានម្ដាយឈ្មោះម៉ាអាកាជាកូនស្រីរបស់តាល់ម៉ាយ+ស្ដេចស្រុកកេសឺ។ ៤ កូនប្រុសទី៤ឈ្មោះអាដូនីយ៉ា+ មានម្ដាយឈ្មោះហាគីត និងកូនប្រុសទី៥ឈ្មោះសេផាធា មានម្ដាយឈ្មោះអាប៊ីថុល។ ៥ កូនប្រុសទី៦ឈ្មោះអ៊ីតរៀម មានម្ដាយឈ្មោះអេកឡា។ កូនប្រុសទាំងនេះរបស់ដាវីឌកើតនៅក្រុងហេប្រុន។
-