-
សាំយូអែលទី២ ៩:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ស្ដេចសួរទៀតថា៖ «នៅក្នុងពូជពង្សសុល តើមានអ្នកណានៅរស់ឬទេ? ព្រោះខ្ញុំចង់បង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះអ្នកនោះដូចព្រះដែរ»។ សៀបាឆ្លើយថា៖ «បាទ មានកូនប្រុសម្នាក់របស់យ៉ូណាថាន គាត់នៅរស់ ហើយពិការជើងទាំងពីរ»។+
-
-
សាំយូអែលទី២ ៩:៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ពេលមេភីបូសែតកូនប្រុសយ៉ូណាថានដែលជាកូនប្រុសសុល បានចូលមកជួបដាវីឌ គាត់ក៏លំឱនកាយគោរពដាវីឌភ្លាម។ ដាវីឌសួរថា៖ «តើអ្នកជាមេភីបូសែតឬ?»។ គាត់ឆ្លើយថា៖ «បាទលោកម្ចាស់ គឺខ្ញុំនេះហើយ»។
-
-
សាំយូអែលទី២ ១៦:៣, ៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ស្ដេចក៏សួរថា៖ «ចុះកូនប្រុសរបស់ម្ចាស់អ្នក តើគាត់នៅឯណា?»។+ សៀបាឆ្លើយទៅស្ដេចថា៖ «គាត់នៅក្រុងយេរូសាឡិម ព្រោះគាត់និយាយថា៖ ‹នៅថ្ងៃនេះ ជនជាតិអ៊ីស្រាអែលនឹងប្រគល់រាជ្យបល្ល័ង្ករបស់ឪពុកខ្ញុំមកឲ្យខ្ញុំវិញ›»។+ ៤ រួចស្ដេចប្រាប់សៀបាថា៖ «មើល! ទ្រព្យទាំងអស់របស់មេភីបូសែត ទៅជាកម្មសិទ្ធិរបស់អ្នកវិញ»។+ សៀបានិយាយថា៖ «ឱស្ដេចជាម្ចាស់ ខ្ញុំសូមលំឱនកាយគោរពលោក។ សូមឲ្យខ្ញុំទទួលការពេញចិត្តពីលោករហូតទៅ»។+
-