-
យ៉ូស្វេ ៧:២៤-២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៤ យ៉ូស្វេនិងជនជាតិអ៊ីស្រាអែលទាំងអស់បាននាំអេកាន+កូនចៅសេរ៉ា ហើយយកប្រាក់ អាវប្រណីត និងមាសមួយដុំ+ ព្រមទាំងនាំយកកូនប្រុសកូនស្រី រួមទាំងសត្វគោឈ្មោល សត្វលា ហ្វូងចៀម ត្រសាល និងអ្វីៗទាំងអស់ដែលជារបស់គាត់ ទៅជ្រលងភ្នំអាគ័រ។+ ២៥ យ៉ូស្វេនិយាយថា៖ «ហេតុអ្វីបានជាអ្នកនាំអន្តរាយមកលើយើងរាល់គ្នា?+ នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងនាំអន្តរាយទៅលើអ្នកវិញ»។ រួចមក ជនជាតិអ៊ីស្រាអែលទាំងអស់បានគប់ថ្មសម្លាប់គាត់+និងក្រុមគ្រួសាររបស់គាត់ ហើយដុតពួកគេក្នុងភ្លើង។+ ២៦ បន្ទាប់មក ជនជាតិអ៊ីស្រាអែលយកថ្មជាច្រើនមកគរពីលើធាតុគាត់ ហើយគំនរថ្មនោះនៅរហូតមកដល់សព្វថ្ងៃ។ យ៉ាងនេះ កំហឹងរបស់ព្រះយេហូវ៉ាក៏រសាយទៅ។+ ហេតុនេះហើយបានជាគេដាក់ឈ្មោះកន្លែងនោះថាជ្រលងភ្នំអាគ័រ* រហូតមកដល់សព្វថ្ងៃ។
-