បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • យ៉ូស្វេ ១៥:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ ទឹក​ដី*+ដែល​ជា​ចំណែក​របស់​កុលសម្ព័ន្ធ​យូដា​និង​ពូជ​ពង្ស​របស់​ពួក​គេ គឺ​ចប់​ត្រឹម​ព្រំ​ប្រទល់​ស្រុក​អេដំ+ តំបន់​ស្ងាត់​ជ្រងំ​ស៊ីង និង​ខាង​ត្បូង​បំផុត​នៃ​តំបន់​ណេកេប។

  • យ៉ូស្វេ ១៥:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ រួច​ឡើង​ទៅ​ជ្រលង​ហ៊ីណំ*+ រហូត​ដល់​ជម្រាល​ភ្នំ​របស់​ក្រុង​ជន​ជាតិ​យេប៊ូស+នៅ​ខាង​ត្បូង គឺ​ក្រុង​យេរូសាឡិម+ ហើយ​ត​ទៅ​កំពូល​ភ្នំ​ទល់​មុខ​ជ្រលង​ហ៊ីណំ​នៅ​ខាង​លិច គឺ​នៅ​ចុង​ជ្រលង​ភ្នំ​រេផែម​នៅ​ខាង​ជើង។

  • សាំយូអែលទី២ ៥:២២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២២ ក្រោយ​មក ពួក​ភីលីស្ទីន​ឡើង​មក​ពង្រាយ​ទ័ព​ពេញ​ជ្រលង​ភ្នំ​រេផែម​ម្ដង​ទៀត។+

  • ប្រវត្តិហេតុទី១ ១១:១៥-១៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ ពេល​មួយ មេ​ទ័ព​៣​នាក់​ក្នុង​ចំណោម​មេ​ទ័ព​៣០​នាក់ បាន​ចុះ​ទៅ​ឯ​ដាវីឌ​នៅ​រអាង​ភ្នំ​អាឌូឡាម+ កាល​ដែល​ទ័ព​ភីលីស្ទីន​បាន​បោះ​ជំរំ​នៅ​ជ្រលង​ភ្នំ​រេផែម។+ ១៦ ពេល​នោះ ដាវីឌ​នៅ​ក្នុង​ជម្រក​ដ៏​រឹង​មាំ ហើយ​ទ័ព​ភីលីស្ទីន​បោះ​ទី​តាំង​នៅ​ក្រុង​បេថ្លេហិម។ ១៧ ថ្ងៃ​មួយ ដាវីឌ​បាន​នឹក​ចង់​ផឹក​ទឹក​នៅ​បេថ្លេហិម ហើយ​និយាយ​ថា​៖ ​«​បើ​ខ្ញុំ​បាន​ផឹក​ទឹក​ពី​អណ្ដូង​នៅ​ក្បែរ​ទ្វារ​កំពែង​ក្រុង​បេថ្លេហិម​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ!​»។+ ១៨ ឮ​ដូច្នេះ មេ​ទ័ព​ទាំង​បី​នាក់​នោះ​បាន​សម្រុក​ចូល​ជំរំ​ទ័ព​ភីលីស្ទីន ហើយ​ដង​ទឹក​អណ្ដូង​នៅ​ក្បែរ​ទ្វារ​កំពែង​ក្រុង​បេថ្លេហិម​យក​មក​ឲ្យ​ដាវីឌ។ ប៉ុន្តែ ដាវីឌ​មិន​ព្រម​ផឹក​ទឹក​នោះ​ទេ ហើយ​ក៏​ចាក់​ច្រួច​ទៅ​ដី ជូន​ព្រះ​យេហូវ៉ា​វិញ។ ១៩ ដាវីឌ​និយាយ​ថា​៖ ​«​ខ្ញុំ​កោត​ខ្លាច​ព្រះ ដូច្នេះ​ខ្ញុំ​នឹង​មិន​ផឹក​ទឹក​នេះ​ជា​ដាច់​ខាត! ព្រោះ​ការ​ផឹក​ទឹក​នេះ​ប្រៀប​ដូច​ជា​ផឹក​ឈាម​របស់​បុរស​ទាំង​នេះ ដែល​បាន​ប្រថុយ​ជីវិត​ទៅ​យក​មក​ឲ្យ​ខ្ញុំ​»។+ ម្ល៉ោះ​ហើយ ដាវីឌ​មិន​បាន​ផឹក​ទឹក​នោះ​ទេ។ ការ​ទាំង​នោះ​ហើយ​ជា​ស្នា​ដៃ​របស់​មេ​ទ័ព​ដ៏​ខ្លាំង​ពូកែ​ទាំង​បី​រូប។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក