បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី២ ២:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ តើ​អ្នក​ណា​មាន​សមត្ថភាព​សាង​សង់​វិហារ​ជូន​លោក​បាន? មេឃ​និង​លំហ​អាកាស​ដ៏​ធំ​ធេង​មិន​ធំ​ល្មម​សម្រាប់​ជា​លំនៅ​របស់​លោក​បាន​ផង។+ ចុះ​ខ្ញុំ​ជា​អ្នក​ណា? ខ្ញុំ​គ្មាន​សមត្ថភាព​សង់​វិហារ​ជូន​លោក​ទេ មាន​តែ​សង់​ទុក​ជា​កន្លែង​សម្រាប់​ដុត​គ្រឿង​បូជា*ជូន​លោក​ប៉ុណ្ណោះ។

  • ប្រវត្តិហេតុទី២ ៦:១៨-២១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ ​«​ប៉ុន្តែ តើ​ព្រះ​នឹង​ស្នាក់​នៅ​ផែនដី​ពិត​មែន​ឬ?+ មើល! សូម្បី​តែ​មេឃ​និង​លំហ​អាកាស​ដ៏​ធំ​ធេង​ក៏​មិន​ធំ​ល្មម​សម្រាប់​ជា​លំនៅ​របស់​លោក​ផង+ ទម្រាំ​តែ​វិហារ​នេះ​ដែល​ខ្ញុំ​បាន​សាង​សង់ តើ​លោក​អាច​អាស្រ័យ​នៅ​យ៉ាង​ដូច​ម្ដេច​បាន?+ ១៩ ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្ញុំ​អើយ! សូម​មេត្តា​ស្ដាប់​សេចក្ដី​អធិដ្ឋាន​និង​ពាក្យ​អង្វរ​សុំ​របស់​ខ្ញុំ​ជា​អ្នក​បម្រើ​លោក ហើយ​សូម​លោក​មេត្តា​ស្ដាប់​សម្រែក​សុំ​ជំនួយ និង​ពាក្យ​អធិដ្ឋាន​របស់​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​នៅ​ថ្ងៃ​នេះ​ផង។ ២០ សូម​លោក​មើល​មក​វិហារ​នេះ​ទាំង​យប់​ទាំង​ថ្ងៃ ជា​កន្លែង​ដែល​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ‹ទី​នេះ​ជា​តំណាង​នាម​របស់​ខ្ញុំ›+ ហើយ​សូម​លោក​ស្ដាប់​ពាក្យ​ដែល​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​អធិដ្ឋាន​តម្រង់​មក​ទី​នេះ​ផង។ ២១ សូម​លោក​ស្ដាប់​ពាក្យ​អង្វរ​សុំ​របស់​ខ្ញុំ​ជា​អ្នក​បម្រើ​លោក និង​សំណូម​ពរ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​លោក កាល​ដែល​ពួក​គេ​អធិដ្ឋាន​តម្រង់​មក​កន្លែង​នេះ។+ សូម​លោក​មេត្តា​ស្ដាប់​ពី​ទី​អាស្រ័យ​នៅ​របស់​លោក​ពី​ស្ថាន​សួគ៌+ ហើយ​សូម​អភ័យ​ទោស​ឲ្យ​ផង។+

  • នេហេមា ៩:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ ​«​មាន​លោក​តែ​ប៉ុណ្ណោះ​ជា​ព្រះ​យេហូវ៉ា+ លោក​បាន​បង្កើត​មេឃ លំហ​អាកាស​ដ៏​ធំ​ធេង​និង​អ្វី​ៗ​ទាំង​អស់​ដែល​នៅ​ទី​នោះ។* លោក​ក៏​បាន​បង្កើត​ផែនដី​និង​របស់​សព្វសារពើ​នៅ​លើ​ផែនដី សមុទ្រ​និង​អ្វី​ៗ​នៅ​ក្នុង​សមុទ្រ ហើយ​លោក​ទ្រ​ទ្រង់​ជីវិត​នៃ​អ្វី​ៗ​ទាំង​នោះ​ដែរ។ ឯ​បណ្ដា​កង​ទ័ព​នៅ​ស្ថាន​សួគ៌*ក្រាប​គោរព​ចំពោះ​លោក។

  • សកម្មភាព ១៧:២៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៤ ព្រះ​ដែល​បាន​បង្កើត​ពិភព​លោក​និង​អ្វី​ៗ​ទាំង​អស់​ក្នុង​ពិភព​លោក មិន​នៅ​ក្នុង​វិហារ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស​ឡើយ+ ព្រោះ​លោក​ជា​ម្ចាស់​មេឃ​និង​ផែនដី+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក