-
យ៉ូស្វេ ៤:២៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៤ ព្រះយេហូវ៉ាធ្វើដូច្នេះ ដើម្បីឲ្យមនុស្សទាំងអស់នៅផែនដីដឹងថា លោកមានឫទ្ធានុភាពខ្លាំងក្លាណាស់+ និងដើម្បីឲ្យអ្នករាល់គ្នាគោរពកោតខ្លាចព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នារហូតតទៅ›»។
-
-
សាំយូអែលទី១ ១៧:៤៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៦ នៅថ្ងៃនេះឯង ព្រះយេហូវ៉ានឹងប្រគល់អ្នកមកក្នុងកណ្ដាប់ដៃខ្ញុំ។+ ខ្ញុំនឹងសម្លាប់អ្នក រួចកាត់ក្បាលរបស់អ្នក។ ថ្ងៃនេះ ខ្ញុំនឹងឲ្យសាកសពពលទ័ពភីលីស្ទីនដល់សត្វស្លាបនិងសត្វសាហាវស៊ីជាចំណី ហើយមនុស្សទាំងអស់នៅផែនដីនឹងដឹងថា មានព្រះដ៏ពិតនៅជាមួយនឹងជនជាតិអ៊ីស្រាអែល។+
-
-
អេសេគាល ៣៦:២៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៣ ‹ខ្ញុំនឹងញែកនាមដ៏ឧត្ដមរបស់ខ្ញុំជាបរិសុទ្ធ+ ជានាមដែលប្រជាជាតិទាំងឡាយបានមើលងាយ ព្រោះអ្នករាល់គ្នាបានធ្វើឲ្យនាមខ្ញុំអាប់ឱនកិត្តិយស។ ពេលខ្ញុំញែកខ្លួនខ្ញុំជាបរិសុទ្ធក្នុងចំណោមអ្នករាល់គ្នានៅចំពោះមុខពួកគេ នោះពួកគេនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។
-