-
ការបំភ្លឺច្បាប់ ១៨:១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ អ្នករាល់គ្នាត្រូវបង្ហាញថាខ្លួនជាមនុស្សគ្មានកន្លែងបន្ទោសនៅចំពោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា។+
-
-
បណ្ដាស្ដេចទី២ ២០:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ «ឱព្រះយេហូវ៉ាអើយ! ខ្ញុំសូមអង្វរលោក សូមលោកចាំពីការដែលខ្ញុំបានបម្រើលោកយ៉ាងស្មោះត្រង់និងយ៉ាងអស់ពីចិត្ត ហើយខ្ញុំតែងតែប្រព្រឹត្តអ្វីដែលលោកពេញចិត្តជានិច្ច»។+ រួចហេសេគាបានយំយ៉ាងខ្លាំង។
-
-
ប្រវត្តិហេតុទី១ ២៨:៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ «ឯសាឡូម៉ូនវិញ ចូរកូនខំស្គាល់ព្រះរបស់ពុកចុះ ហើយបម្រើលោកយ៉ាងស្មោះអស់ពីចិត្ត+ និងដោយអំណរ ព្រោះព្រះយេហូវ៉ាស្ទង់មើលចិត្តមនុស្សទាំងអស់ ហើយក៏ឃើញគ្រប់ទាំងបំណងចិត្ត+និងគំនិតរបស់ពួកគេដែរ។+ បើកូនស្វែងរកលោក នោះលោកនឹងឲ្យកូនរកលោកឃើញ។+ ប៉ុន្តែ បើកូនបោះបង់ចោលលោក នោះលោកក៏នឹងបោះបង់ចោលកូនជារៀងរហូតដែរ។+
-