-
ការបំភ្លឺច្បាប់ ១២:៥, ៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ ផ្ទុយទៅវិញ ចូរទៅកន្លែងណាដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានជ្រើសរើសសម្រាប់តាំងនាមលោក និងសម្រាប់អាស្រ័យនៅក្នុងចំណោមកុលសម្ព័ន្ធរបស់អ្នករាល់គ្នា រួចគោរពប្រណិប័តន៍លោកនៅទីនោះចុះ។+ ៦ នៅទីនោះ អ្នករាល់គ្នាត្រូវជូនគ្រឿងបូជាដុត+ គ្រឿងបូជាលាសម្បថ គ្រឿងបូជាស្ម័គ្រពីចិត្ត+ និងគ្រឿងបូជាផ្សេងៗ។ អ្នករាល់គ្នាក៏ត្រូវជូនអំណោយ១ភាគ១០+ និងវិភាគទានពីដៃរបស់អ្នករាល់គ្នា+ រួមទាំងកូនដំបូងពីហ្វូងគោនិងហ្វូងចៀមរបស់អ្នករាល់គ្នាដែរ។+
-
-
បណ្ដាស្ដេចទី១ ៨:២៨, ២៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៨ ឱព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំអើយ សូមមេត្តាស្ដាប់សេចក្ដីអធិដ្ឋាននិងពាក្យអង្វរសុំរបស់ខ្ញុំជាអ្នកបម្រើលោក ហើយសូមលោកមេត្តាស្ដាប់សម្រែកសុំជំនួយ និងពាក្យអធិដ្ឋានរបស់ខ្ញុំជាអ្នកបម្រើលោកនៅថ្ងៃនេះផង។ ២៩ សូមលោកមើលមកវិហារនេះទាំងយប់ទាំងថ្ងៃ ជាកន្លែងដែលលោកបានមានប្រសាសន៍ថា៖ ‹ទីនោះជាតំណាងនាមរបស់ខ្ញុំ›+ ហើយសូមលោកស្ដាប់ពាក្យដែលខ្ញុំជាអ្នកបម្រើលោកអធិដ្ឋានតម្រង់មកទីនេះផង។+
-