-
ច្បាប់លេវី ១៨:២៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៨ បើអ្នករាល់គ្នាមិនធ្វើតាមពួកគេ អ្នករាល់គ្នានឹងមិនត្រូវខ្ជាក់ចេញពីស្រុកនោះ ដូចជាពួកអ្នកស្រុកនោះឡើយ។
-
-
ការបំភ្លឺច្បាប់ ៤:២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៦ នោះខ្ញុំយកមេឃនិងដីធ្វើជាសាក្សីទាស់នឹងអ្នករាល់គ្នានៅថ្ងៃនេះថា អ្នករាល់គ្នានឹងត្រូវវិនាសទៅយ៉ាងឆាប់ ពីទឹកដីដែលអ្នករាល់គ្នានឹងឆ្លងទន្លេយ៉ូដាន់ចូលទៅចាប់យកនោះ។ អ្នករាល់គ្នានឹងមិនរស់នៅលើទឹកដីនោះយូរអង្វែងទេ តែនឹងត្រូវបំផ្លាញសាបសូន្យទៅ។+
-
-
បណ្ដាស្ដេចទី២ ១៧:២២, ២៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ ដូច្នេះ ជនជាតិអ៊ីស្រាអែលតែងតែប្រព្រឹត្តអំពើខុសឆ្គងតាមគន្លងរបស់យេរ៉ូបោម+ ហើយក៏មិនបានបែរចេញពីអំពើខុសឆ្គងទាំងនោះឡើយ។ ២៣ ហេតុនេះ ព្រះយេហូវ៉ាបានបណ្ដេញជនជាតិអ៊ីស្រាអែលចេញពីមុខលោក ដូចដែលលោកបានមានប្រសាសន៍តាមរយៈពួកអ្នកប្រកាសទំនាយជាអ្នកបម្រើលោក។+ ម្ល៉ោះហើយ ជនជាតិអ៊ីស្រាអែលបានត្រូវនិរទេសទៅទឹកដីអាស៊ីរី+ ហើយពួកគេរស់នៅទីនោះរហូតដល់សព្វថ្ងៃ។
-
-
ចម្រៀងសរសើរព្រះ ៨៩:៣០-៣២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣០ ប្រសិនបើកូនចៅគាត់ល្មើសច្បាប់របស់ខ្ញុំ
ហើយមិនធ្វើតាមក្រឹត្យក្រម*របស់ខ្ញុំ
៣១ ឬប្រសិនបើពួកគេមិនត្រងត្រាប់បង្គាប់របស់ខ្ញុំ
ហើយមិនធ្វើតាមបញ្ញត្តិរបស់ខ្ញុំទេ
៣២ នោះខ្ញុំនឹងប្រើរំពាត់ដាក់ទោសពួកគេ ដោយសារពួកគេមិនស្ដាប់បង្គាប់*+
ហើយខ្ញុំនឹងវាយប្រដៅពួកគេ ដោយសារពួកគេធ្វើខុស។
-