-
ប្រវត្តិហេតុទី២ ៨:៧-១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ ចំណែកឯជនជាតិមួយចំនួនដែលនៅសល់ ពីចំណោមជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស+ ពួកគេមិនបានត្រូវរាប់បញ្ចូលក្នុងចំណោមជនជាតិអ៊ីស្រាអែលទេ។+ ៨ សាឡូម៉ូនបានកែនកូនចៅរបស់ពួកគេមកធ្វើការជាខ្ញុំបម្រើរហូតដល់សព្វថ្ងៃ។+ ពួកគេជាអ្នកដែលជនជាតិអ៊ីស្រាអែលមិនបានបំផ្លាញចោល។+ ៩ ប៉ុន្តែ សាឡូម៉ូនមិនតម្រូវឲ្យជនជាតិអ៊ីស្រាអែលណាម្នាក់ធ្វើជាខ្ញុំបម្រើទេ+ ព្រោះពួកគេសុទ្ធតែជាទាហានអង់អាច ជានាយទាហាន ជាមេកងពលរទេះចម្បាំង និងមេលើកងពលសេះ។+ ១០ ស្ដេចសាឡូម៉ូនបានតែងតាំងមេលើពួកអ្នកត្រួតពិនិត្យចំនួន២៥០នាក់ ឲ្យត្រួតត្រាលើពួកកំណែន។+
-