បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សាំយូអែលទី១ ៨:១១-១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ គាត់​ប្រាប់​ថា​៖ ​«​ស្ដេច​ដែល​នឹង​គ្រប់​គ្រង​លើ​អ្នក​រាល់​គ្នា​មាន​សិទ្ធិ​បង្គាប់​ដូច​ត​ទៅ​៖+ ស្ដេច​នឹង​យក​កូន​ប្រុស​ៗ​របស់​អ្នក+ ឲ្យ​ធ្វើ​ជា​ទាហាន​រទេះ​ចម្បាំង+ និង​ទាហាន​សេះ+ ហើយ​ឲ្យ​ពួក​គេ​ខ្លះ​ទៀត​រត់​នៅ​ពី​មុខ​រទេះ​ចម្បាំង។ ១២ ស្ដេច​នឹង​តែង​តាំង​ឲ្យ​មាន​មេ​លើ​ក្រុម​មនុស្ស​១.០០០​នាក់​ៗ​+ និង​មេ​លើ​ក្រុម​មនុស្ស​៥០​នាក់​ៗ។+ ស្ដេច​នឹង​ឲ្យ​អ្នក​ខ្លះ​ភ្ជួរ​រាស់+ ហើយ​ឲ្យ​អ្នក​ខ្លះ​ច្រូត​កាត់។+ ស្ដេច​នឹង​ឲ្យ​អ្នក​ខ្លះ​ទៀត​ធ្វើ​គ្រឿង​ចម្បាំង និង​ឧបករណ៍​សម្រាប់​រទេះ​ចម្បាំង​របស់​គាត់។+ ១៣ ស្ដេច​នឹង​យក​កូន​ស្រី​ៗ​របស់​អ្នក​ឲ្យ​ធ្វើ​ជា​អ្នក​លាយ​ប្រេង​ក្រអូប អ្នក​ចម្អិន​អាហារ និង​អ្នក​ធ្វើ​នំ។+ ១៤ ស្ដេច​នឹង​យក​ផល​ល្អ​បំផុត​ពី​ដី​ស្រែ ពី​ចម្ការ​ទំពាំង​បាយ​ជូរ និង​ពី​ចម្ការ​ផ្លែ​អូលីវ​របស់​អ្នក+ រួច​ស្ដេច​នឹង​ឲ្យ​ផល​ទាំង​នោះ​ដល់​អ្នក​បម្រើ​របស់​គាត់។ ១៥ ស្ដេច​នឹង​យក​ដប់​ភាគ​រយ​ពី​ផល​ស្រូវ និង​ពី​ផល​ចម្ការ​ទំពាំង​បាយ​ជូរ ហើយ​ឲ្យ​ដល់​មន្ត្រី​ជាន់​ខ្ពស់​និង​អ្នក​បម្រើ​របស់​ស្ដេច។ ១៦ ស្ដេច​នឹង​យក​អ្នក​បម្រើ​ប្រុស និង​អ្នក​បម្រើ​ស្រី​របស់​អ្នក ព្រម​ទាំង​ហ្វូង​សត្វ​លា​និង​ហ្វូង​សត្វ​ដែល​ល្អ​បំផុត​របស់​អ្នក ឲ្យ​មក​ធ្វើ​ការ​សម្រាប់​គាត់។+ ១៧ ស្ដេច​នឹង​យក​ដប់​ភាគ​រយ​ពី​ហ្វូង​សត្វ​របស់​អ្នក+ ហើយ​អ្នក​នឹង​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​របស់​គាត់។ ១៨ ពេល​នោះ​មក​ដល់ អ្នក​រាល់​គ្នា​នឹង​ស្រែក​រក​ព្រះ ដោយ​សារ​ស្ដេច​ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស។+ ប៉ុន្តែ នៅ​ពេល​នោះ​ព្រះ​យេហូវ៉ា​នឹង​មិន​ឆ្លើយ​តប​ទៅ​អ្នក​រាល់​គ្នា​ឡើយ​»។

  • បណ្ដាស្ដេចទី១ ៤:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ សាឡូម៉ូន​បាន​តែង​តាំង​អភិបាល​១២​នាក់​ឲ្យ​ត្រួត​ត្រា​លើ​ស្រុក​អ៊ីស្រាអែល​ទាំង​មូល។ ពួក​គាត់​ផ្គត់​ផ្គង់​ស្បៀងអាហារ​ដល់​ស្ដេច​និង​ពួក​អ្នក​ដែល​នៅ​ក្នុង​វិមាន។ មួយ​ឆ្នាំ​ម្ដង ពួក​គាត់​ម្នាក់​ៗ​មាន​វេន​ទទួល​ខុស​ត្រូវ​ខាង​ការ​ផ្គត់​ផ្គង់​ស្បៀងអាហារ​អស់​មួយ​ខែ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក