-
ប្រវត្តិហេតុទី២ ១០:៥-៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ ខណៈនោះ រេហូបោមបាននិយាយទៅកាន់ពួកគេថា៖ «ចូរទៅសិនចុះ ចាំបីថ្ងៃទៀតសឹមត្រឡប់មកជួបខ្ញុំវិញ»។ ដូច្នេះ បណ្ដាជនក៏ចាកចេញទៅ។+ ៦ បន្ទាប់មក ស្ដេចរេហូបោមបានប្រឹក្សាជាមួយនឹងពួកបុរសចាស់ទុំដែលធ្លាប់បម្រើសាឡូម៉ូនជាឪពុកកាលដែលគាត់នៅរស់។ រេហូបោមបានសួរពួកគាត់ថា៖ «តាមយោបល់អ្នករាល់គ្នា តើខ្ញុំគួរឆ្លើយតបនឹងបណ្ដាជនទាំងនេះយ៉ាងណា?»។ ៧ ពួកគាត់បានឆ្លើយថា៖ «បើលោកធ្វើល្អចំពោះបណ្ដាជននេះ ហើយព្រមធ្វើតាមសំណូមពររបស់ពួកគេ នោះពួកគេនឹងបម្រើលោករហូតតទៅ»។
-