-
ប្រវត្តិហេតុទី២ ១១:១-៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ពេលរេហូបោមបានមកដល់ក្រុងយេរូសាឡិមវិញ ភ្លាមនោះគាត់បានប្រមូលទាហានដ៏អង់អាចដែលពូកែច្បាំងចំនួន១៨០.០០០នាក់ពីពូជពង្សយូដានិងពូជពង្សបេនយ៉ាមីន+ ដើម្បីទៅច្បាំងនឹងពូជពង្សអ៊ីស្រាអែល ក្នុងបំណងដណ្ដើមរាជ្យទាំងមូលមកវិញ។+ ២ រួចមក ព្រះយេហូវ៉ាជាព្រះពិតបានមានប្រសាសន៍ទៅកាន់សិមម៉ាយ៉ា+ជាតំណាងលោកថា៖ ៣ «ចូរទៅប្រាប់រេហូបោមជាស្ដេចយូដាដែលជាកូនសាឡូម៉ូន ព្រមទាំងប្រាប់ជនជាតិអ៊ីស្រាអែលទាំងអស់ដែលមកពីកុលសម្ព័ន្ធយូដានិងកុលសម្ព័ន្ធបេនយ៉ាមីនថា៖ ៤ ‹ព្រះយេហូវ៉ាបានមានប្រសាសន៍ដូច្នេះថា៖ «អ្នករាល់គ្នាមិនត្រូវឡើងទៅច្បាំងនឹងបងប្អូនរបស់ខ្លួនទេ។ អ្នករាល់គ្នាត្រូវត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ព្រោះខ្ញុំទេជាអ្នកបណ្ដាលឲ្យរឿងនេះកើតឡើង»›»។+ ដូច្នេះ ពួកគេបានស្ដាប់តាមប្រសាសន៍របស់ព្រះយេហូវ៉ា ដោយត្រឡប់ទៅផ្ទះវិញ ហើយមិនបានទៅច្បាំងនឹងយេរ៉ូបោមទេ។
-
-
ប្រវត្តិហេតុទី២ ២៥:៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ អាម៉ាស៊ាបានកោះហៅពួកយូដា គឺពួកបុរសពីកុលសម្ព័ន្ធយូដានិងកុលសម្ព័ន្ធបេនយ៉ាមីន ឲ្យមកជួបជុំគ្នា។ គាត់បានឲ្យពួកគេឈរជាក្រុមៗតាមវង្សត្រកូល ហើយដឹកនាំដោយពួកមេលើ១.០០០នាក់ និងពួកមេលើ១០០នាក់។+ រួចមក គាត់បានចុះឈ្មោះពួកអ្នកដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ+ ហើយឃើញថាមានទាហានពូកែអង់អាចចំនួន៣០០.០០០នាក់ ដែលអាចចូលទៅច្បាំងបាន។ ពួកគេសុទ្ធតែជាអ្នកដែលចេះប្រើខែលនិងលំពែង។
-