-
ការបំភ្លឺច្បាប់ ១២:២, ៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ ពេលបណ្ដេញប្រជាជាតិនានាចេញពីមុខអ្នករាល់គ្នា នោះត្រូវបំផ្លាញកន្លែងផ្សេងៗដែលពួកគេទុកជាទីសក្ការៈដល់ព្រះរបស់ពួកគេ+ ទោះជានៅលើភ្នំខ្ពស់ៗ លើទីទួល ឬនៅក្រោមដើមឈើខៀវខ្ចីក្ដី។ ៣ អ្នករាល់គ្នាត្រូវរំលំទីបូជារបស់ពួកគេ ហើយបំបាក់បំបែកបង្គោលថ្មពិសិដ្ឋរបស់ពួកគេដែរ។+ ឯបង្គោលឈើពិសិដ្ឋ*វិញ អ្នករាល់គ្នាត្រូវដុតនៅក្នុងភ្លើង។ អ្នករាល់គ្នាត្រូវបំបាក់បំបែករូបព្រះផ្សេងៗរបស់ពួកគេចោល+ ដើម្បីបំបាត់ឈ្មោះព្រះទាំងនោះចេញពីកន្លែងនោះ។+
-
-
យេរេមា ២:២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ ‹តាំងពីយូរមកហើយ ខ្ញុំបានបំបាក់នឹមរបស់អ្នក+ និងបានផ្ដាច់ខ្នោះរបស់អ្នក។
-
-
ហូសេ ៤:១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ ពួកគេជូនគ្រឿងបូជានៅកំពូលភ្នំនានា+
ហើយដុតគ្រឿងបូជាឲ្យផ្សែងហុយឡើង នៅលើទីទួលទាំងឡាយ
ព្រមទាំងនៅក្រោមដើមអូក ដើមស្តូរ៉េស និងដើមឈើធំៗទាំងអស់ដែរ+
ព្រោះដើមទាំងនោះមានម្លប់ត្រឈឹងត្រឈៃ។
ហេតុនេះ កូនស្រីៗរបស់អ្នករាល់គ្នាប្រព្រឹត្តអំពើពេស្យាចារ
ហើយកូនប្រសាស្រីប្រព្រឹត្តអំពើផិតក្បត់។
-