១៣ ក្នុងឆ្នាំទី១៨នៃរាជ្យយេរ៉ូបោម អាប៊ីយ៉ាបានក្លាយទៅជាស្ដេចលើស្រុកយូដា។+ ២ អាប៊ីយ៉ាបានគ្រប់គ្រងនៅក្រុងយេរូសាឡិមអស់រយៈពេលបីឆ្នាំ។ ម្ដាយរបស់គាត់ឈ្មោះមីកាយ៉ា+ជាកូនស្រីរបស់យូរាល ជាអ្នកក្រុងគីបៀ។+ គ្រានោះ មានចម្បាំងរវាងអាប៊ីយ៉ានិងយេរ៉ូបោម។+