-
បណ្ដាស្ដេចទី២ ១៨:៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ គាត់ជាអ្នកបំបាត់ចោលទីខ្ពស់ពិសិដ្ឋ+ ហើយកម្ទេចបង្គោលថ្ម និងកាប់បំបាក់បង្គោលឈើពិសិដ្ឋ។*+ មួយទៀត គាត់ក៏បំបាក់បំបែករូបពស់ស្ពាន់ដែលម៉ូសេបានធ្វើដែរ។+ រហូតមកដល់គ្រានោះ បណ្ដាជនអ៊ីស្រាអែលបានជូនគ្រឿងបូជាឲ្យផ្សែងហុយឡើងចំពោះរូបនោះ ហើយគេធ្លាប់ហៅរូបនោះថានេហ៊ូសេថាន់។
-
-
ប្រវត្តិហេតុទី២ ៣៤:៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ បន្ថែមទៅទៀត គាត់បានរំលំទីបូជាទាំងប៉ុន្មានរបស់ព្រះបាល ហើយកាប់បំផ្លាញជើងតាំងសម្រាប់ដុតគ្រឿងក្រអូបដែលនៅលើទីបូជាទាំងនោះ។ គាត់ក៏បានបំបាក់បង្គោលឈើពិសិដ្ឋ* និងរូបចម្លាក់នានា ថែមទាំងរូបព្រះដែលធ្វើពីលោហៈទៀតផង។ រួចគាត់ក៏វាយបំបែកឲ្យហ្មត់ខ្ទេចខ្ទីអស់ទៅ។ បន្ទាប់មក គាត់បានយកកម្ទេចទាំងនោះទៅបាចនៅលើផ្នូរពួកអ្នកដែលធ្លាប់ជូនគ្រឿងបូជាដល់រូបទាំងនោះ។+
-