-
សាំយូអែលទី២ ១៥:២៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៣ កាលដែលមនុស្សទាំងអស់ឆ្លងជ្រលងគីដ្រុន ពួកអ្នកដែលរស់នៅក្រុងយេរូសាឡិមនិងពួកអ្នកដែលរស់នៅជុំវិញក្រុងនោះ បានស្រែកទ្រហោយំ+ ហើយពេលនោះស្ដេចកំពុងឈរនៅជ្រលងគីដ្រុន។ ពួកគេទាំងអស់បានធ្វើដំណើរឆ្លងទៅតាមផ្លូវដែលឆ្ពោះទៅតំបន់ស្ងាត់ជ្រងំ។
-
-
ប្រវត្តិហេតុទី២ ១៥:១៦-១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ ស្ដេចអេសាក៏បានដកម៉ាអាកា+ជាជីដូនរបស់គាត់ ចេញពីតំណែងជាមាតាស្ដេច ដោយសារនាងបានធ្វើរូបមួយដ៏គួរឲ្យស្អប់ខ្ពើម សម្រាប់គោរពបូជានៅចំពោះបង្គោលឈើ។*+ អេសាបានកាប់បំផ្លាញរូបនោះ ហើយកិនកម្ទេច រួចដុតនៅជ្រលងគីដ្រុន។+ ១៧ ប៉ុន្តែ គាត់មិនបានបំបាត់ទីខ្ពស់ពិសិដ្ឋ+ពីស្រុកអ៊ីស្រាអែលទេ។+ ទោះជាដូច្នោះក៏ដោយ អេសាមានចិត្តស្មោះត្រង់ចំពោះព្រះអស់មួយជីវិត។+ ១៨ បន្ថែមទៅទៀត គាត់បានយកមាសប្រាក់ និងប្រដាប់ប្រដាផ្សេងៗ ទៅទុកក្នុងវិហាររបស់ព្រះពិត គឺប្រដាប់ប្រដាដែលគាត់និងឪពុករបស់គាត់បានញែកជាបរិសុទ្ធសម្រាប់ជូនព្រះ។+
-