-
បណ្ដាស្ដេចទី១ ១៦:១-៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ ព្រះយេហូវ៉ាបានមានប្រសាសន៍ទាស់នឹងបាអាសា តាមរយៈយេហ៊ូ+ជាកូនហាណាណៃ+ថា៖ ២ «ខ្ញុំបានលើកអ្នកពីធូលីដីមក ហើយឲ្យអ្នកគ្រប់គ្រងលើបណ្ដាជនអ៊ីស្រាអែល។+ ប៉ុន្តែ អ្នកបានដើរតាមគន្លងរបស់យេរ៉ូបោម ហើយបាននាំឲ្យជនជាតិអ៊ីស្រាអែលជារាស្ត្ររបស់ខ្ញុំប្រព្រឹត្តអំពើខុសឆ្គង។ ហេតុនេះហើយបានជាខ្ញុំមានកំហឹងនឹងពួកគេ។+ ៣ ដូច្នេះ ខ្ញុំនឹងបំផ្លាញបាអាសានិងពូជពង្សទាំងអស់របស់គាត់ឲ្យសាបសូន្យ។ ខ្ញុំនឹងធ្វើឲ្យពូជពង្សរបស់គាត់ដូចពូជពង្សរបស់យេរ៉ូបោម+ជាកូនណេបាតដែរ។
-