-
បណ្ដាស្ដេចទី១ ៩:៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ រួចមក អ្នកទាំងនោះនឹងនិយាយថា៖ ‹នេះគឺមកពីពួកគេបានបោះបង់ចោលព្រះយេហូវ៉ាជាព្រះរបស់ខ្លួន ដែលបាននាំបុព្វបុរសពួកគេចេញពីស្រុកអេហ្ស៊ីបមក ហើយពួកគេបែរទៅរកព្រះឯទៀត ព្រមទាំងក្រាបគោរពនិងបម្រើព្រះទាំងនោះ។ ហេតុនេះហើយបានជាព្រះយេហូវ៉ានាំឲ្យពួកគេមានទុក្ខវេទនាបែបនេះ›»។+
-
-
បណ្ដាស្ដេចទី១ ១៦:៣០-៣៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣០ អាហាប់បានប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត គឺអាក្រក់លើសអស់អ្នកដែលនៅមុនៗគាត់ទៅទៀត។+ ៣១ គាត់មិនគ្រាន់តែបានប្រព្រឹត្តតាមអំពើខុសឆ្គងរបស់យេរ៉ូបោម+ជាកូនណេបាតប៉ុណ្ណោះទេ តែក៏បានយកយេសិបិល+ជាកូនរបស់អេតបាលជាស្ដេចជនជាតិស៊ីដូន+មកធ្វើជាភរិយា ហើយបានក្រាបគោរពនិងបម្រើព្រះបាលវិញ។+ ៣២ បន្ថែមទៅទៀត គាត់បានធ្វើទីបូជាសម្រាប់ព្រះបាល+ នៅឯវិហារដែលគាត់បានសង់សម្រាប់ព្រះបាលនៅក្រុងសាម៉ារី។ ៣៣ អាហាប់ថែមទាំងបានធ្វើបង្គោលឈើពិសិដ្ឋ*ដែរ។+ គាត់បានប្រព្រឹត្តអំពើអាក្រក់លើសអស់ទាំងស្ដេចក្នុងស្រុកអ៊ីស្រាអែលដែលនៅមុនៗគាត់ទៅទៀត ហើយនាំឲ្យព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលខឹងជាខ្លាំង។
-