បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី២ ៩:១-៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ ក្រោយ​មក អេលីសេ​បាន​ហៅ​កូន​ចៅ​អ្នក​ប្រកាស​ទំនាយ​ម្នាក់​មក​ប្រាប់​ថា​៖ ​«​ចូរ​ក្រវាត់​អាវ​នៅ​ចង្កេះ ហើយ​យក​ប្រេង​មួយ​ដប​ទៅ​ក្រុង​រ៉ាម៉ូតគីលាត​ជា​ប្រញាប់។+ ២ ពេល​ទៅ​ដល់ ចូរ​រក​យេហ៊ូ+ជា​កូន​យេហូសាផាត ដែល​ត្រូវ​ជា​កូន​នីមសាយ។ ពេល​ឃើញ​គាត់ ចូរ​ហៅ​គាត់​ចេញ​ពី​ចំណោម​ពួក​មេ​ទ័ព ហើយ​នាំ​ចូល​ទៅ​បន្ទប់​ខាង​ក្នុង។ ៣ រួច​យក​ប្រេង​ចាក់​លើ​ក្បាល​គាត់ ហើយ​ប្រាប់​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​ខ្ញុំ​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រាអែល​»​›។+ បន្ទាប់​មក ចូរ​បើក​ទ្វារ​ហើយ​ចាក​ចេញ​ពី​ទី​នោះ​ជា​ប្រញាប់​»។

  • បណ្ដាស្ដេចទី២ ៩:៣០-៣៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣០ ឯ​យេសិបិល+ក៏​ឮ​ដំណឹង​ថា យេហ៊ូ​មក​ដល់​ក្រុង​យេសរៀល។+ នាង​ក៏​គូរ​ភ្នែក​ឲ្យ​ខ្មៅ ហើយ​តុបតែង​សក់ រួច​អើត​មើល​តាម​បង្អួច។ ៣១ ពេល​យេហ៊ូ​ចូល​ដល់​ខ្លោង​ទ្វារ​វិមាន នាង​ក៏​និយាយ​ថា​៖ ​«​តើ​ស៊ីមរីដែល​សម្លាប់​ម្ចាស់​ខ្លួន បាន​រួច​ខ្លួន​ឬ?​»។+ ៣២ យេហ៊ូ​ក៏​ងើយ​មើល​ទៅ​បង្អួច ហើយ​និយាយ​ថា​៖ ​«​តើ​អ្នក​ណា​នៅ​ខាង​ខ្ញុំ?​»។+ ភ្លាម​នោះ មាន​មន្ត្រី​ពីរ​បី​នាក់​អើត​មើល​ទៅ​គាត់។ ៣៣ យេហ៊ូ​ក៏​បង្គាប់​ថា​៖ ​«​ចូរ​បោះ​នាង​ចុះ​មក!​»។ ដូច្នេះ ពួក​គេ​ក៏​បោះ​នាង​ចុះ​ទៅ ហើយ​ឈាម​របស់​នាង​បាន​ខ្ទាត​ទៅ​លើ​ជញ្ជាំង​និង​លើ​សេះ។ រួច​យេហ៊ូ​បាន​បំបោល​សេះ​តន្ត្រំ​លើ​នាង​ទៅ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក