បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី១ ១៥:២៥-២៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៥ ចំណែក​ណាដាប+ជា​កូន​យេរ៉ូបោម គាត់​បាន​ក្លាយ​ទៅ​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ក្នុង​ឆ្នាំ​ទី​២​នៃ​រាជ្យ​អេសា​ជា​ស្ដេច​ស្រុក​យូដា។ ណាដាប​បាន​គ្រប់​គ្រង​លើ​ស្រុក​អ៊ីស្រាអែល​អស់​រយៈ​ពេល​ពីរ​ឆ្នាំ។ ២៦ គាត់​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។ គាត់​បាន​ដើរ​តាម​គន្លង​របស់​ឪពុក+ ហើយ​ក៏​បាន​ធ្វើ​អំពើ​ខុស​ឆ្គង​តាម​ឪពុក​គាត់​ដែរ។ ឪពុក​គាត់​នោះ​ហើយ​ដែល​បាន​នាំ​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។+ ២៧ ឯ​បាអាសា​ជា​កូន​អាហាយ៉ា ដែល​មក​ពី​ពូជ​ពង្ស​អ៊ីសាខារ បាន​ឃុប​ឃិត​ក្បត់​នឹង​ណាដាប។ បាអាសា​បាន​សម្លាប់​ណាដាប​នៅ​ក្រុង​គីបេថន+ជា​ក្រុង​របស់​ពួក​ភីលីស្ទីន កាល​ដែល​ណាដាប​និង​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​កំពុង​ឡោម​ព័ទ្ធ​ក្រុង​នោះ។ ២៨ ដូច្នេះ បាអាសា​បាន​សម្លាប់​ណាដាប​ក្នុង​ឆ្នាំ​ទី​៣​នៃ​រាជ្យ​អេសា​ជា​ស្ដេច​ស្រុក​យូដា រួច​មក​បាអាសា​បាន​ក្លាយ​ទៅ​ជា​ស្ដេច​បន្ទាប់​ពី​ណាដាប។ ២៩ ក្រោយ​ពី​គាត់​បាន​ក្លាយ​ទៅ​ជា​ស្ដេច​ភ្លាម គាត់​បាន​សម្លាប់​ពូជ​ពង្ស​ទាំង​អស់​របស់​យេរ៉ូបោម​ឲ្យ​សាប​សូន្យ​ទៅ ស្រប​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​តាម​រយៈ​អាហាយ៉ា​ដែល​មក​ពី​ក្រុង​ស៊ីឡូរ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក