-
ប្រវត្តិហេតុទី២ ១៨:៨-១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ដូច្នេះ ស្ដេចស្រុកអ៊ីស្រាអែលបានហៅមន្ត្រីម្នាក់ រួចបង្គាប់ថា៖ «ចូរទៅនាំមីកាយ៉ាជាកូនអ៊ីមឡាឲ្យមកជាប្រញាប់»។+ ៩ ពេលនោះ ស្ដេចស្រុកអ៊ីស្រាអែលនិងយេហូសាផាតជាស្ដេចស្រុកយូដាកំពុងអង្គុយលើបល្ល័ង្ករៀងខ្លួនដោយស្លៀកសម្លៀកបំពាក់ស្ដេច។ ពួកគាត់នៅទីលានបញ្ជាន់ស្រូវ ក្បែរខ្លោងទ្វារចូលក្រុងសាម៉ារី ហើយពួកអ្នកប្រកាសទំនាយទាំងអស់ដែលនៅទីនោះ កំពុងប្រកាសទំនាយនៅចំពោះមុខស្ដេច។ ១០ បន្ទាប់មក សេដេគាជាកូនកេនេអាណា បានធ្វើស្នែងដែក ហើយបាននិយាយថា៖ «ព្រះយេហូវ៉ាបានមានប្រសាសន៍ដូច្នេះថា៖ ‹ដោយឧបករណ៍ទាំងនេះស្ដេចនឹងវាយប្រហារពួកស៊ីរីរហូតដល់ពួកគេវិនាសអស់ទៅ›»។ ១១ ឯពួកអ្នកប្រកាសទំនាយផ្សេងទៀតក៏ប្រកាសស្រដៀងនោះដែរ ដោយប្រាប់ថា៖ «ចូរលោកឡើងទៅឯរ៉ាម៉ូតគីលាតចុះ លោកនឹងទទួលជ័យជម្នះជាពុំខាន។+ ព្រះយេហូវ៉ានឹងប្រគល់ទឹកដីនោះមកក្នុងកណ្ដាប់ដៃលោក»។
-