-
សាំយូអែលទី១ ៩:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ អ្នកបម្រើឆ្លើយថា៖ «មើល! ខ្ញុំមានប្រាក់១ភាគ៤ហ្សេគិល។* ខ្ញុំនឹងជូនដល់បុរសដែលមកពីព្រះពិត ហើយគាត់នឹងប្រាប់យើងថាគួរធ្វើយ៉ាងណា»
-
-
បណ្ដាស្ដេចទី១ ១៤:២, ៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ ដូច្នេះ យេរ៉ូបោមបាននិយាយទៅកាន់ភរិយាគាត់ថា៖ «សូមក្លែងខ្លួនកុំឲ្យគេស្គាល់អ្នកថាជាភរិយាខ្ញុំ រួចធ្វើដំណើរទៅជួបអាហាយ៉ាជាអ្នកប្រកាសទំនាយ ដែលរស់នៅក្រុងស៊ីឡូរ។ គាត់នោះហើយជាអ្នកដែលបានប្រាប់ខ្ញុំថា ខ្ញុំនឹងក្លាយទៅជាស្ដេចលើបណ្ដាជនអ៊ីស្រាអែល។+ ៣ សូមយកនំប៉័ង១០ដុំ និងនំខ្លះ ព្រមទាំងទឹកឃ្មុំមួយថូ ហើយទៅជួបគាត់។ គាត់នឹងប្រាប់អ្នកថាកូនយើងនឹងជាឬមិនជា»។
-