-
ដំណើរចាកចេញ ១៤:២១, ២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ ឯម៉ូសេវិញ គាត់បានលើកដៃតម្រង់ទៅសមុទ្រ+ ពេលនោះព្រះយេហូវ៉ាធ្វើឲ្យមានខ្យល់បក់យ៉ាងខ្លាំងពីទិសខាងកើតពេញមួយយប់ ហើយខ្យល់នោះបានរុញច្រានសមុទ្រឲ្យញែកចេញពីគ្នា+រហូតដល់បាតសមុទ្រក្លាយទៅជាដីគោក។+ ២២ ដូច្នេះ ជនជាតិអ៊ីស្រាអែលដើរឆ្លងកាត់បាតសមុទ្រ+ ដោយមានទឹកនៅសងខាងពួកគេដូចកំពែង។+
-
-
បណ្ដាស្ដេចទី២ ២:១៣, ១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ ក្រោយពីនោះគាត់បានយកអាវ*+របស់អេលីយ៉ាដែលបានជ្រុះមក ហើយក៏ត្រឡប់ទៅឈរក្បែរច្រាំងទន្លេយ៉ូដាន់វិញ។ ១៤ បន្ទាប់មក អេលីសេបានយកអាវនោះ ទៅវាយទឹកទន្លេ រួចនិយាយថា៖ «តើព្រះយេហូវ៉ាជាព្រះនៃអេលីយ៉ានៅឯណា?»។ ពេលគាត់វាយទឹកទន្លេ នោះទន្លេក៏ញែកចេញពីគ្នា រួចគាត់ក៏ដើរឆ្លងទៅ។+
-