-
បណ្ដាស្ដេចទី២ ៩:២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ ពេលឮដូច្នេះ យេហូរ៉ាមជាស្ដេចស្រុកអ៊ីស្រាអែលបានបញ្ជាអ្នកបម្រើគាត់ថា៖ «ចូរទឹមរទេះឲ្យខ្ញុំ!»។ ដូច្នេះ គេទឹមរទេះចម្បាំងឲ្យគាត់ ហើយគាត់ក៏ឡើងជិះចេញដំណើរទៅ។ ខណៈនោះ អាហាស៊ីយ៉ា+ជាស្ដេចស្រុកយូដាក៏ឡើងជិះរទេះចម្បាំងរបស់ខ្លួនដែរ។ ស្ដេចទាំងពីរធ្វើដំណើរចេញទៅជួបយេហ៊ូ ហើយក៏បានជួបគាត់នៅត្រង់ដីចម្ការរបស់ណាបោត+ជាអ្នកក្រុងយេសរៀល។
-
-
បណ្ដាស្ដេចទី២ ៩:២៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៧ ពេលអាហាស៊ីយ៉ា+ជាស្ដេចស្រុកយូដាបានឃើញដូចនោះ គាត់ក៏រត់តាមផ្លូវទៅសួនធំមួយ។* (ក្រោយមក យេហ៊ូបានដេញតាម ហើយនិយាយថា៖ «ចូរសម្លាប់គាត់ដែរទៅ!»។ ដូច្នេះ ពួកគេក៏វាយប្រហារគាត់នៅក្នុងរទេះនៅតាមផ្លូវទៅគើ ដែលនៅជិតក្រុងអ៊ីបលាម។+ អាហាស៊ីយ៉ាបានរងរបួសជាទម្ងន់ តែគាត់រត់ទៅមុខទៀតរហូតដល់តំបន់មេគីដោ ហើយក៏បានស្លាប់នៅទីនោះទៅ។
-
-
ប្រវត្តិហេតុទី២ ២២:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ បន្ទាប់មក ពួកអ្នកក្រុងយេរូសាឡិមបានលើកអាហាស៊ីយ៉ាជាកូនពៅយេហូរ៉ាម ឲ្យឡើងធ្វើជាស្ដេចគ្រប់គ្រងលើស្រុកយូដា។ ពេលមុន ជនជាតិអារ៉ាប់បានចូលមកវាយលុកស្រុកយូដា ហើយក្រុមចោរប្លន់ដែលមកជាមួយនឹងពួកគេ បានសម្លាប់បងៗរបស់អាហាស៊ីយ៉ាទាំងអស់។+ ហេតុនេះហើយបានជាគេលើកអាហាស៊ីយ៉ាឲ្យធ្វើជាស្ដេច។+
-