បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ៣២:២៦, ២៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៦ បន្ទាប់​មក ម៉ូសេ​បាន​ឈរ​នៅ​ច្រក​ចូល​ជំរំ ហើយ​និយាយ​ថា​៖ ​«​អ្នក​ណា​ដែល​នៅ​ខាង​ព្រះ​យេហូវ៉ា ចូរ​មក​ឯ​ខ្ញុំ!​»។+ ភ្លាម​នោះ ពួក​លេវី​ទាំង​អស់​បាន​ចូល​ទៅ​ឯ​គាត់។ ២៧ ពេល​នោះ ម៉ូសេ​និយាយ​ទៅ​ពួក​លេវី​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ចូរ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ក្រវាត់​ដាវ​នៅ​ចង្កេះ ហើយ​ទៅ​សម្លាប់​បង​ប្អូន អ្នក​ជិត​ខាង និង​មិត្ត​សម្លាញ់​ខ្លួន​ចាប់​ពី​ច្រក​ម្ខាង​ជំរំ​ដល់​ច្រក​ម្ខាង​ទៀត›​»។+

  • ការបំភ្លឺច្បាប់ ១៣:៦-៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ ​«​ប្រសិន​បើ​បង​ប្អូន​រួម​ម្ដាយ ឬ​កូន​ប្រុស​កូន​ស្រី ឬ​ប្រពន្ធ​ជា​ទី​ស្រឡាញ់ ឬ​មិត្ត​ដ៏​ជិត​ស្និទ្ធ​បំផុត​របស់​អ្នក​រាល់​គ្នា ព្យាយាម​ល្បួង​លួង​លោម​អ្នក​រាល់​គ្នា​ដោយ​ស្ងាត់​ៗ​ថា​៖ ‹ចូរ​យើង​ទៅ​បម្រើ​ព្រះ​ឯ​ទៀត​វិញ›+ ជា​ព្រះ​ដែល​អ្នក​រាល់​គ្នា​និង​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​ពុំ​ធ្លាប់​ស្គាល់ ៧ ជា​ព្រះ​ផ្សេង​ៗ​ដែល​ប្រជា​ជាតិ​នៅ​ជុំ​វិញ​អ្នក​រាល់​គ្នា​គោរព​បូជា ទោះ​ជា​នៅ​ជិត​ឬ​ឆ្ងាយ ឬ​ចាប់​ពី​ដើម​ស្រុក​ទៅ​ដល់​ចុង​ស្រុក​ក្ដី ៨ អ្នក​រាល់​គ្នា​មិន​ត្រូវ​យល់​ព្រម​ឬ​ធ្វើ​តាម​គាត់+ ឬ​បង្ហាញ​ការ​អាណិត​អាសូរ ឬ​មាន​ចិត្ត​មេត្តា ឬ​ការ​ពារ​គាត់​ឡើយ។ ៩ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​ត្រូវ​សម្លាប់​គាត់​ចោល​កុំ​ខាន។+ អ្នក​រាល់​គ្នា​ត្រូវ​ផ្ដើម​គប់​សម្លាប់​គាត់​មុន​គេ រួច​បណ្ដា​ជន​ទាំង​អស់​មក​គប់​សម្លាប់​គាត់​តាម​ក្រោយ។+

  • អេសេគាល ៩:៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥ រួច​ខ្ញុំ​ឮ​លោក​បង្គាប់​ទៅ​បុរស​ឯ​ទៀត​ថា​៖ ​«​ចូរ​ចូល​ទៅ​ក្នុង​ក្រុង​តាម​បុរស​នោះ ហើយ​ប្រហារ​ទៅ។ កុំ​អាណិត​អាសូរ​ឬ​មាន​ចិត្ត​មេត្តា​ចំពោះ​អ្នក​ណា​ឲ្យ​សោះ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក