-
បណ្ដាស្ដេចទី២ ១៦:៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ នៅគ្រានោះ រេសិនជាស្ដេចស្រុកស៊ីរី និងភេកាកូនរេម៉ាលៀជាស្ដេចស្រុកអ៊ីស្រាអែល បានរួមគ្នាឡើងទៅច្បាំងនឹងអេហាស។+ ពួកគេបានឡោមព័ទ្ធក្រុងយេរូសាឡិម តែមិនអាចដណ្ដើមយកក្រុងនោះបានទេ។
-
-
អេសាយ ៧:១, ២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ នៅគ្រាស្ដេចអេហាស+ជាកូនយ៉ូថាម ដែលត្រូវជាចៅរបស់អូសៀស គ្រប់គ្រងលើស្រុកយូដា រេសិនជាស្ដេចស្រុកស៊ីរីនិងភេកា+ជាកូនរេម៉ាលៀ ជាស្ដេចស្រុកអ៊ីស្រាអែល បាននាំគ្នាមកច្បាំងនឹងក្រុងយេរូសាឡិម តែពួកគាត់*មិនអាចដណ្ដើមយកក្រុងនោះបានទេ។+ ២ ពេលនោះ មានគេមករាយការណ៍ប្រាប់ពូជពង្សដាវីឌថា៖ «ពួកស៊ីរីបានចូលដៃជាមួយនឹងពួកអេប្រាអ៊ីមហើយ»។
ឮដូច្នេះ ក្នុងចិត្តអេហាសនិងចិត្តរាស្ត្រគាត់ចាប់ផ្ដើមភ័យរន្ធត់ ប្រៀបដូចជាដើមឈើក្នុងព្រៃញ័ររញ្ជួយពេលត្រូវខ្យល់បក់បោក។
-