-
សាំយូអែលទី១ ២:៣០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣០ «‹ហេតុនេះហើយបានជាព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែល លោកមានប្រសាសន៍ថា៖ «ខ្ញុំធ្លាប់និយាយថាកូនចៅរបស់អ្នកនិងរបស់បុព្វបុរសអ្នក នឹងបម្រើខ្ញុំជានិច្ច»។+ ប៉ុន្តែឥឡូវ ព្រះយេហូវ៉ាប្រកាសថា៖ «ខ្ញុំនឹងមិនឲ្យការនោះកើតឡើងឡើយ ព្រោះខ្ញុំនឹងលើកកិត្តិយសអ្នកដែលបានលើកកិត្តិយសខ្ញុំ+ តែអ្នកដែលប្រមាថមើលងាយខ្ញុំ ខ្ញុំនឹងចាត់ទុកអ្នកនោះថាគ្មានតម្លៃ»។
-
-
អេសេគាល ១៤:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ «កូនមនុស្សអើយ! ពួកបុរសទាំងនេះបានតាំងចិត្តកាន់តាមរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមរបស់ពួកគេហើយ។ ពួកគេថែមទាំងបានដាក់ឧបសគ្គដែលនាំឲ្យបណ្ដាជនប្រព្រឹត្តខុសឆ្គងទៀតផង។ ដូច្នេះ តើខ្ញុំគួរតបឆ្លើយនឹងពួកគេឬ?+
-