-
ប្រវត្តិហេតុទី២ ១៧:៣, ៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ព្រះយេហូវ៉ាតែងតែនៅជាមួយនឹងយេហូសាផាត ព្រោះគាត់បានដើរតាមគន្លងរបស់ដាវីឌជាបុព្វបុរសរបស់គាត់+ ហើយមិនបានស្វែងរកព្រះបាលទេ។ ៤ គាត់ក៏មិនបានធ្វើតាមការប្រព្រឹត្តរបស់ពួកអ៊ីស្រាអែលដែរ។+ ផ្ទុយទៅវិញ គាត់បានគោរពប្រណិប័តន៍ព្រះរបស់ឪពុកគាត់+ ហើយកាន់តាមបញ្ញត្តិរបស់លោក។
-
-
ប្រវត្តិហេតុទី២ ១៩:៣, ៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ទោះជាយ៉ាងនោះក៏ដោយ ព្រះបានឃើញសេចក្ដីល្អខ្លះនៅក្នុងលោក+ ព្រោះលោកបានបំបាត់ចោលបង្គោលឈើពិសិដ្ឋ*ចេញអស់ពីក្នុងស្រុក ហើយលោកបានតាំងចិត្តស្វែងរកព្រះពិត»។+
៤ យេហូសាផាតបានបន្តស្នាក់នៅក្នុងក្រុងយេរូសាឡិម។ នៅថ្ងៃមួយ គាត់បានធ្វើដំណើរទៅជួបបណ្ដាជនចាប់ពីបៀរសេបារហូតដល់តំបន់ភ្នំអេប្រាអ៊ីម+ ដើម្បីនាំពួកគេឲ្យត្រឡប់មករកព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់ពួកគេវិញ។+
-