បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី២ ១២:១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ ពេល​នោះ យេហូអាស​ជា​ស្ដេច​ស្រុក​យូដា​បាន​ប្រមូល​យក​គ្រឿង​បូជា​បរិសុទ្ធ​ទាំង​អស់ ផ្ញើ​ទៅ​ឲ្យ​ហាសេអែល។ គ្រឿង​បូជា​ទាំង​នោះ​បាន​ត្រូវ​ញែក​ជា​បរិសុទ្ធ​ដោយ​អាហាស៊ីយ៉ា​ជា​ឪពុក​របស់​គាត់ និង​ដោយ​យេហូរ៉ាម ព្រម​ទាំង​យេហូសាផាត​ជា​បុព្វ​បុរស​របស់​គាត់។ ដំណាល​គ្នា​នោះ គាត់​ក៏​យក​គ្រឿង​បូជា​បរិសុទ្ធ​របស់​គាត់​ទាំង​អស់ រួម​ទាំង​មាស​ពី​ឃ្លាំង​វិហារ​ព្រះ​យេហូវ៉ា​និង​ឃ្លាំង​វិមាន ទៅ​ប្រគល់​ឲ្យ​ហាសេអែល​ជា​ស្ដេច​ស្រុក​ស៊ីរី​ដែរ។+ ដូច្នេះ ហាសេអែល​ក៏​ព្រម​ដក​ថយ​ពី​ក្រុង​យេរូសាឡិម​ទៅ។

  • បណ្ដាស្ដេចទី២ ១៦:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ រួច​មក អេហាស​បាន​ប្រមូល​មាស​ប្រាក់​ទាំង​អស់​ពី​វិហារ​ព្រះ​យេហូវ៉ា​និង​ពី​ឃ្លាំង​វិមាន​ស្ដេច យក​ទៅ​ប្រគល់​ឲ្យ​ស្ដេច​ស្រុក​អាស៊ីរី​ជា​ជំនូន។+

  • ប្រវត្តិហេតុទី២ ១៦:២, ៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ នៅ​គ្រា​នោះ អេសា​បាន​យក​មាស​ប្រាក់​ពី​ឃ្លាំង​វិហារ​របស់​ព្រះ​យេហូវ៉ា+ និង​ពី​ឃ្លាំង​វិមាន​របស់​ស្ដេច រួច​ចាត់​ពួក​អ្នក​បម្រើ​របស់​គាត់​ឲ្យ​យក​ទៅ​ជូន​បេនហាដាត​ជា​ស្ដេច​ស្រុក​ស៊ីរី+ ដែល​អាស្រ័យ​នៅ​ក្រុង​ដាម៉ាស់។ អេសា​បាន​និយាយ​ថា​៖ ៣ ​«​អ្នក​និង​ខ្ញុំ​មាន​កិច្ច​ព្រម​ព្រៀង​រួច​ហើយ ដូច​ឪពុក​អ្នក​និង​ឪពុក​ខ្ញុំ​ដែរ។ ខ្ញុំ​បាន​ផ្ញើ​មាស​ប្រាក់​ជា​អំណោយ​ដល់​អ្នក។ ដូច្នេះ សូម​ផ្ដាច់​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ស្ដេច​បាអាសា​ទៅ ដើម្បី​ឲ្យ​គាត់​ដក​ថយ​ចេញ​ពី​ខ្ញុំ​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក