បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេសាយ ៣៧:១-៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៧ ក្រោយ​ពី​ស្ដេច​ហេសេគា​បាន​ឮ​ដំណឹង​នោះ​ភ្លាម គាត់​ក៏​ចាប់​ហែក​អាវ ហើយ​ស្លៀក​បាវ រួច​ចូល​ទៅ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា។+ ២ បន្ទាប់​មក គាត់​បង្គាប់​អេលាគីម​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​វិមាន​ស្ដេច សេបណា​ជា​លេខាធិការ និង​ពួក​បុរស​ចាស់​ទុំ​ពី​ចំណោម​ពួក​សង្ឃ ឲ្យ​ស្លៀក​បាវ ហើយ​ឲ្យ​ទៅ​ជួប​អេសាយ+ជា​អ្នក​ប្រកាស​ទំនាយ ដែល​ជា​កូន​អាម៉ុស។ ៣ ពួក​គេ​បាន​ប្រាប់​អេសាយ​ថា​៖ ​«​ស្ដេច​ហេសេគា​បាន​និយាយ​ដូច្នេះ​ថា​៖ ‹ថ្ងៃ​នេះ​ជា​ថ្ងៃ​មាន​ទុក្ខ ជា​ថ្ងៃ​រង​ការ​អាម៉ាស់ និង​ត្រូវ​គេ​មើល​ងាយ គឺ​ប្រៀប​ដូច​ជា​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​កូន តែ​គ្មាន​កម្លាំង​នឹង​សម្រាល​ទេ។+ ៤ ស្ដេច​ស្រុក​អាស៊ីរី​បាន​ចាត់​រ៉ាបសាកេ​ឲ្យ​មក​ចំអក​មើល​ងាយ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ។+ ប្រហែល​ជា​ព្រះ​យេហូវ៉ា​ឮ​ពាក្យ​ប្រមាថ​មើល​ងាយ​ទាំង​នោះ ហើយ​លោក​នឹង​ដាក់​ទោស​គាត់។ ដូច្នេះ សូម​ជួយ​អធិដ្ឋាន+ឲ្យ​យើង​ទាំង​អស់​គ្នា​ដែល​នៅ​សល់​ក្នុង​ក្រុង​នេះ​ផង›​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក