-
ប្រវត្តិហេតុទី២ ៣៥:២០-២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ ក្រោយពីយ៉ូសៀសបានធ្វើពិធីបុណ្យនេះនិងបានរៀបចំវិហារព្រះរួច មានថ្ងៃមួយ នេកូ+ជាស្ដេចស្រុកអេហ្ស៊ីបបានមកច្បាំងនៅឯកាកេមីស ដែលនៅក្បែរទន្លេអឺប្រាត។ ពេលនោះ យ៉ូសៀសបានឡើងទៅច្បាំងនឹងនេកូ។+ ២១ ដូច្នេះ នេកូបានចាត់អ្នកនាំសារឲ្យទៅប្រាប់យ៉ូសៀសថា៖ «ឱស្ដេចស្រុកយូដាអើយ! តើអ្នកនិងខ្ញុំមានរឿងអ្វីនឹងគ្នា? ថ្ងៃនេះ ខ្ញុំមិនមែនមកច្បាំងនឹងអ្នកទេ តែទៅច្បាំងនឹងរាជាណាចក្រផ្សេងទៀតទេតើ ហើយព្រះបានបង្គាប់ឲ្យខ្ញុំទៅជាប្រញាប់។ បើចង់សុខខ្លួន កុំមកប្រឆាំងនឹងព្រះដែលកំពុងគាំទ្រខ្ញុំឡើយ ពុំនោះទេលោកនឹងធ្វើឲ្យអ្នកវិនាសជាមិនខាន»។ ២២ ប៉ុន្តែ យ៉ូសៀសមិនបានស្ដាប់សម្ដីរបស់នេកូ ដែលជាប្រសាសន៍របស់ព្រះនោះទេ ហើយក៏មិនបានដកថយពីនេកូដែរ។ ផ្ទុយទៅវិញ គាត់បានបន្លំខ្លួន+ចូលទៅច្បាំងនឹងនេកូនៅវាល*មេគីដោ។+
២៣ ក្នុងចម្បាំងនោះ ពលធ្នូបានបាញ់ត្រូវស្ដេចយ៉ូសៀស។ រួចយ៉ូសៀសក៏ប្រាប់ពួកអ្នកបម្រើគាត់ថា៖ «ចូរនាំខ្ញុំចេញពីទីនេះជាប្រញាប់ ព្រោះខ្ញុំត្រូវរបួសធ្ងន់ណាស់»។ ២៤ ដូច្នេះ ពួកអ្នកបម្រើរបស់គាត់បានយកគាត់ចេញពីរទេះចម្បាំងដែលគាត់កំពុងជិះ ហើយដាក់គាត់នៅរទេះចម្បាំងមួយទៀត* រួចនាំគាត់ត្រឡប់ទៅក្រុងយេរូសាឡិមវិញ។ យ៉ូសៀសក៏បានស្លាប់ទៅ ហើយគេបានបញ្ចុះសពគាត់នៅក្នុងផ្នូរជាមួយនឹងបុព្វបុរសគាត់។+ បណ្ដាជនយូដានិងអ្នកក្រុងយេរូសាឡិមបានយំស្រណោះគាត់។ ២៥ យេរេមា+បានស្មូតបទទំនួញរំលឹកអំពីយ៉ូសៀស ហើយអ្នកចម្រៀងទាំងអស់ទាំងប្រុសទាំងស្រី+ បានច្រៀងបទទំនួញរំលឹកអំពីគាត់រហូតដល់សព្វថ្ងៃ។ ពួកគេបានសម្រេចច្រៀងបទទំនួញនោះនៅស្រុកអ៊ីស្រាអែល ហើយគេក៏បានកត់ទុកបទទំនួញនោះជាមួយនឹងបទទំនួញឯទៀតដែរ។
-