បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី២ ៣៦:៩, ១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ ពេល​យេហូយ៉ាគីន+បាន​ទៅ​ជា​ស្ដេច គាត់​មាន​អាយុ​១៨​ឆ្នាំ។ គាត់​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​បាន​៣​ខែ​១០​ថ្ងៃ។ គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។+ ១០ នៅ​ដើម​ឆ្នាំ* ស្ដេច​នេប៊ូក្នេសា​បាន​ចាត់​ទ័ព​របស់​គាត់ ឲ្យ​ទៅ​ចាប់​យេហូយ៉ាគីន​យក​ទៅ​ស្រុក​បាប៊ីឡូន+ ថែម​ទាំង​ឲ្យ​ប្រមូល​យក​របស់​របរ​មាន​តម្លៃ​ពី​វិហារ​ព្រះ​យេហូវ៉ា​ទៅ​ជា​មួយ​ផង​ដែរ។+ បន្ទាប់​មក នេប៊ូក្នេសា​បាន​តែង​តាំង​សេដេគា​ជា​ឪពុកមា​របស់​យេហូយ៉ាគីន ឲ្យ​ឡើង​ធ្វើ​ជា​ស្ដេច​លើ​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា។+

  • យេរេមា ២៤:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៤ ឯ​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន គាត់​បាន​និរទេស​យេកូនាស*+ជា​កូន​យេហូយ៉ាគីម+ជា​ស្ដេច​ស្រុក​យូដា​ចេញ​ពី​ក្រុង​យេរូសាឡិម ព្រម​ជា​មួយ​នឹង​ពួក​អ្នក​គ្រប់​គ្រង​ក្នុង​ស្រុក​យូដា និង​ជាង​ចម្លាក់ រួម​ទាំង​ជាង​ដែក*ផង​ដែរ គឺ​គាត់​បាន​ចាប់​ពួក​គេ​ទាំង​អស់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន។+ ក្រោយ​ពី​ព្រឹត្តិការណ៍​នោះ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ល្អី​ពីរ​ដែល​ពេញ​ទៅ​ដោយ​ផ្លែ​ល្វា* នៅ​ខាង​មុខ​វិហារ​ព្រះ​យេហូវ៉ា។

  • អេសេគាល ១៧:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ​«​សូម​សួរ​ពូជ​ពង្ស​មនុស្ស​ដែល​បះ​បោរ​ប្រឆាំង​ថា​៖ ‹តើ​អ្នក​យល់​អត្ថន័យ​ពាក្យ​ប្រស្នា​ទាំង​នេះ​ទេ?›។ រួច​ចូរ​និយាយ​ថា​៖ ‹មើល! ស្ដេច​ស្រុក​បាប៊ីឡូន​បាន​មក​ក្រុង​យេរូសាឡិម ហើយ​នាំ​យក​ស្ដេច​ក្រុង​នោះ​និង​ពួក​មន្ត្រី ទៅ​ស្រុក​បាប៊ីឡូន​ជា​មួយ​នឹង​គាត់។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក