-
បណ្ដាស្ដេចទី១ ៧:៤៨-៥០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៨ របស់របរទាំងអស់ដែលសាឡូម៉ូនធ្វើសម្រាប់វិហារព្រះយេហូវ៉ា រួមមាន៖ ទីបូជា+ពីមាស តុមាស+សម្រាប់ដាក់នំប៉័ងតាំងទុក ៤៩ ជើងចង្កៀង+ពីមាសសុទ្ធដែលនៅមុខបន្ទប់ខាងក្នុងបំផុត គឺប្រាំនៅខាងស្ដាំ ប្រាំនៅខាងឆ្វេង។ ឯផ្កា+ ចង្កៀង និងប្រដាប់ពន្លត់ប្រឆេះក៏ធ្វើពីមាសដែរ+ ៥០ ចានក្លាំ ប្រដាប់កាត់ប្រឆេះ+ ចានគោម ពែង+ និងប្រដាប់ដាក់រងើកភ្លើង+ សុទ្ធតែធ្វើពីមាសសុទ្ធទាំងអស់។ ឯកំណល់ស៊កបង្គោលទ្វារនៃបន្ទប់ខាងក្នុង+ឬកន្លែងបរិសុទ្ធបំផុត និងទ្វារវិហារ ក៏បានត្រូវធ្វើពីមាសដែរ។+
-
-
អែសរ៉ា ១:៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ រីឯរបស់របរដែលនេប៊ូក្នេសាបានប្រមូលពីវិហារព្រះយេហូវ៉ានៅក្រុងយេរូសាឡិមយកទៅដាក់ក្នុងវិហារព្រះរបស់គាត់ នោះស្ដេចស៊ីរូសក៏ប្រគល់ឲ្យមកវិញទាំងអស់។+
-
-
ដានីយ៉ែល ៥:២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ ពេលស្រវឹង គាត់បានបញ្ជាឲ្យគេយកពែងមាសពែងប្រាក់ ដែលនេប៊ូក្នេសាជាឪពុកគាត់បាននាំយកពីវិហារនៅក្រុងយេរូសាឡិម+ ដើម្បីឲ្យគាត់និងពួកមន្ត្រីជាន់ខ្ពស់ ព្រមទាំងប្រពន្ធបន្ទាប់និងស្រីស្នំ ផឹកស្រាពីពែងទាំងនោះ។
-