-
យេរេមា ១៥:២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ បើពួកគេសួរអ្នកថា៖ ‹តើយើងគួរទៅកន្លែងណា?›។ អ្នកត្រូវឆ្លើយថា៖ ‹ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖
«អ្នកណាដែលត្រូវស្លាប់ដោយទុក្ខវេទនា នឹងស្លាប់ដោយទុក្ខវេទនា!
អ្នកណាដែលត្រូវស្លាប់ដោយដាវ នឹងស្លាប់ដោយដាវ!+
អ្នកណាដែលត្រូវស្លាប់ដោយការអត់ឃ្លាន នឹងស្លាប់ដោយការអត់ឃ្លាន!
អ្នកណាដែលត្រូវគេចាប់ទៅជាឈ្លើយ នឹងទៅជាឈ្លើយ!»›។+
-
-
យេរេមា ៣៩:៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ នេប៊ូសារ៉ាដាន+ជាមេលើពួកអង្គរក្សស្ដេច បានចាប់អ្នកក្រុងយេរូសាឡិមដែលរួចជីវិត ពួកអ្នកដែលមកចុះចូលនឹងគាត់ និងពួកអ្នកឯទៀតដែលនៅសេសសល់ យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន។
-
-
យេរេមា ៥២:១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ នេប៊ូសារ៉ាដានជាមេអង្គរក្សរបស់ស្ដេចស្រុកបាប៊ីឡូនបាននិរទេសជនតូចទាបខ្លះ និងបណ្ដាជនដែលនៅសេសសល់ក្នុងក្រុង ព្រមទាំងអ្នកដែលរត់ទៅចុះចូលនឹងស្ដេចស្រុកបាប៊ីឡូន និងមេជាងទាំងអស់ដែលនៅសល់។+
-
-
យេរេមា ៥២:៣០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣០ នៅឆ្នាំទី២៣នៃរាជ្យនេប៊ូក្នេសា នេប៊ូសារ៉ាដានជាមេអង្គរក្សរបស់ស្ដេច បានចាប់ពួកយូដាចំនួន៧៤៥នាក់យកទៅធ្វើជាឈ្លើយ។+
សរុបទាំងអស់ មនុស្សចំនួន៤.៦០០នាក់បានត្រូវនិរទេស។
-