-
សាំយូអែលទី២ ៨:៥-៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ ពេលពួកស៊ីរីនៃក្រុងដាម៉ាស់+មកជួយហាដាឌីសឺស្ដេចស្រុកសូបា នោះដាវីឌបានសម្លាប់ពួកស៊ីរីអស់ចំនួន២២.០០០នាក់។+ ៦ បន្ទាប់មក ដាវីឌបោះបន្ទាយកងទ័ពនៅក្រុងដាម៉ាស់ស្រុកស៊ីរី។ ពួកស៊ីរីក៏នៅក្រោមចំណុះដាវីឌ ហើយពួកគេត្រូវជូនសួយអាករដល់គាត់។ ព្រះយេហូវ៉ាជួយដាវីឌឲ្យបានជ័យជម្នះ*គ្រប់កន្លែងដែលគាត់ចេញទៅច្បាំង។+ ៧ ម្យ៉ាងទៀត ដាវីឌបានយកខែលមាសរាងមូលពីពួកអ្នកបម្រើរបស់ហាដាឌីសឺ រួចយកខែលទាំងនោះមកក្រុងយេរូសាឡិម។+ ៨ ស្ដេចដាវីឌបានយកស្ពាន់យ៉ាងសន្ធឹកសន្ធាប់ពីក្រុងបេថានិងក្រុងបេរ៉ូថា ដែលជាក្រុងរបស់ហាដាឌីសឺ។
-