-
សាំយូអែលទី២ ៨:១៥-១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ ដាវីឌបន្តគ្រងរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល+ ហើយគាត់គ្រប់គ្រងលើរាស្ត្រទាំងអស់របស់គាត់ ដោយសុចរិតនិងយុត្តិធម៌។+ ១៦ ចំណែកយ៉ូអាប់+ជាកូនប្រុសរបស់សេរូយ៉ា គាត់មានតំណែងជាមេបញ្ជាការកងទ័ព ហើយយេហូសាផាត+កូនប្រុសអាហាយលូត មានតំណែងជាអ្នកកត់ត្រា។ ១៧ សេដុក+កូនប្រុសអាហាយថូប និងអាហ៊ីម៉ាឡិចកូនប្រុសអាប៊ីយ៉ាថា មានតំណែងជាសង្ឃ ហើយសេរ៉ាយ៉ាមានតំណែងជាលេខាធិការ។ ១៨ បេនណាយ៉ា+កូនប្រុសយេហូយ៉ាដា មានតំណែងជាមេលើពួកកេរ៉ែតនិងពួកពេលេធីម+ ហើយកូនប្រុសៗរបស់ដាវីឌមានតំណែងជាមន្ត្រីជាន់ខ្ពស់។
-