បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ៣០:២២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២២ ទី​បំផុត ព្រះ​បាន​នឹក​ដល់​រ៉ាជែល ហើយ​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​នាង ដោយ​ឲ្យ​នាង​មាន​ផ្ទៃ​ពោះ។+

  • ដើមកំណើត ៣០:២៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៤ ដូច្នេះ នាង​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​យ៉ូសែប*+ ដោយ​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​បន្ថែម​កូន​ប្រុស​មួយ​ទៀត​ឲ្យ​ខ្ញុំ​»។

  • ដើមកំណើត ៤៩:២២-២៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២២ ​«​យ៉ូសែប+ប្រៀប​ដូច​ជា​មែក​នៃ​ដើម​ដែល​សម្បូរ​ផ្លែ ជា​ដើម​ដែល​ដុះ​ក្បែរ​ប្រភព​ទឹក បែក​មែក​សាខា​ខ្ពស់​ជាង​កំពែង។ ២៣ ប៉ុន្តែ ពល​ធ្នូ​ចេះ​តែ​រក​រឿង​គាត់ ហើយ​បាញ់​គាត់​ដោយ​សេ​ច​ក្ដី​គុំ​កួន។+ ២៤ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ធ្នូ​គាត់​នៅ​ក្នុង​ដៃ​គាត់​ជា​និច្ច+ ហើយ​ដៃ​គាត់​ខ្លាំង​និង​រហ័ស+ នេះ​គឺ​ដោយ​សារ​មាន​បុគ្គល​ដ៏​ខ្លាំង​ក្លា​នៃ​យ៉ាកុប ព្រម​ទាំង​គង្វាល​និង​ថ្ម​ដា​នៃ​អ៊ីស្រាអែល​គាំ​ទ្រ​គាត់។ ២៥ គាត់*មក​ពី​ព្រះ​នៃ​ឪពុក​គាត់ លោក​នឹង​ជួយ​គាត់។ ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​នឹង​នៅ​ជា​មួយ​គាត់ លោក​នឹង​ឲ្យ​ពរ​គាត់ គឺ​ពរ​ពី​ស្ថាន​សួគ៌ និង​ពរ​ពី​ទី​ជម្រៅ+ ហើយ​លោក​នឹង​ផ្ដល់​ពរ​ឲ្យ​គាត់​មាន​កូន​ចៅ​ច្រើន​និង​ហ្វូង​សត្វ​សន្ធឹក​សន្ធាប់។ ២៦ ពរ​នៃ​ឪពុក​គាត់​នឹង​ប្រសើរ​ជាង​ភាព​ស្រស់បំព្រង​នៃ​ភ្នំ​ដែល​ស្ថិតស្ថេរ​ជា​រៀង​រហូត និង​ទួល​ដែល​គង់​វង្ស​ជា​ដរាប។+ យ៉ូសែប​ជា​អ្នក​ដែល​បាន​ត្រូវ​ជ្រើស​រើស​ពី​ចំណោម​បង​ប្អូន​របស់​គាត់ គាត់​នឹង​ទទួល​ពរ​ទាំង​នោះ​ជា​ដរាប។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក