-
ប្រវត្តិហេតុទី១ ២៩:២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៥ ព្រះយេហូវ៉ាបានធ្វើឲ្យសាឡូម៉ូនកាន់តែថ្កុំថ្កើងនៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងអស់។ លោកក៏ធ្វើឲ្យសាឡូម៉ូនមានកិត្តិយសខ្ពង់ខ្ពស់ លើសស្ដេចស្រុកអ៊ីស្រាអែលដែលនៅមុនគាត់ទៅទៀត។+
-
-
អ្នកទូន្មាន ២:៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ម្ល៉ោះហើយ ខ្ញុំបានធំខ្ពង់ខ្ពស់លើសអស់អ្នកដែលធ្លាប់រស់នៅក្រុងយេរូសាឡិមមុនខ្ញុំ។+ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែមានប្រាជ្ញាជានិច្ច។
-
-
ម៉ាថាយ ១២:៤២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤២ នៅថ្ងៃវិនិច្ឆ័យក្ដី មហាក្សត្រីនៃភាគខាងត្បូងនឹងត្រូវប្រោសឲ្យរស់ឡើងវិញជាមួយនឹងមនុស្សជំនាន់នេះ ហើយមហាក្សត្រីនោះនឹងផ្ដន្ទាទោសពួកគេ ពីព្រោះនាងបានមកពីចុងផែនដីដើម្បីស្ដាប់សម្ដីប្រកបដោយប្រាជ្ញារបស់សាឡូម៉ូន។+ ប៉ុន្តែមើល! អ្នកដែលធំជាងសាឡូម៉ូន គឺនៅទីនេះហើយ។+
-