បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ១២:៣-១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ចូរ​ទៅ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ថា​៖ ‹នៅ​ថ្ងៃ​ទី​១០​ក្នុង​ខែ​នេះ អ្នក​រាល់​គ្នា​ត្រូវ​យក​ចៀម​មួយ+សម្រាប់​គ្រួសារ​មួយ គឺ​ចៀម​មួយ​សម្រាប់​ផ្ទះ​មួយ។ ៤ ប៉ុន្តែ បើ​គ្រួសារ​ណា​មាន​គ្នា​តិច​ពេក មិន​អាច​បរិភោគ​ចៀម​ទាំង​មូល​អស់ នោះ​ត្រូវ​ចែក​ជា​មួយ​នឹង​គ្រួសារ​ណា​មួយ​ដែល​នៅ​ក្បែរ​បំផុត តាម​ចំនួន​សមាជិក​ក្នុង​គ្រួសារ​នោះ។ មុន​ចែក​ត្រូវ​គិត​មើល​ថា​ម្នាក់​ៗ​អាច​បរិភោគ​ប៉ុន្មាន។ ៥ ចៀម​ដែល​អ្នក​រាល់​គ្នា​ត្រូវ​យក​មក​នោះ ត្រូវ​ជា​ចៀម​ឈ្មោល​ដែល​ល្អ​ឥត​ខ្ចោះ+ ហើយ​មាន​អាយុ​មួយ​ខួប។ ប៉ុន្តែ អ្នក​រាល់​គ្នា​អាច​ជ្រើស​យក​កូន​ពពែ​ឈ្មោល​ក៏​បាន​ដែរ។ ៦ អ្នក​រាល់​គ្នា​ត្រូវ​រក្សា​ទុក​ចៀម​នោះ​រហូត​ដល់​ថ្ងៃ​ទី​១៤។+ បន្ទាប់​មក ក្រុម​គ្រួសារ​អ៊ីស្រាអែល​នីមួយ​ៗ​ត្រូវ​សម្លាប់​ចៀម​ឬ​ពពែ​នោះ ក្រោយ​ពី​ថ្ងៃ​លិច។*+ ៧ រួច​ត្រូវ​យក​ឈាម​ខ្លះ​របស់​វា​ទៅ​លាប​នៅ​លើ​បង្គោល​ទ្វារ​សង​ខាង និង​លើ​ធ្នឹម​ទ្វារ​ផ្ទះ គឺ​នៅ​ផ្ទះ​ណា​ដែល​គេ​បរិភោគ​សាច់​សត្វ​នោះ។+

      ៨ ​«​‹នៅ​យប់​នោះ​ឯង ពួក​គេ​ត្រូវ​ដុត​សត្វ​នោះ​នៅ​លើ​ភ្លើង ហើយ​ត្រូវ​បរិភោគ​សាច់​វា​ជា​មួយ​នឹង​នំ​ប៉័ង​ឥត​ដំបែ+និង​បន្លែ​ល្វីង។+ ៩ ពួក​គេ​មិន​ត្រូវ​ស្ងោរ​សាច់​សត្វ​នោះ​ឬ​បរិភោគ​ទាំង​នៅ​ឆៅ​ឡើយ តែ​ត្រូវ​ដុត​ទាំង​ក្បាល​ទាំង​ជើង​និង​គ្រឿង​ក្នុង។ ១០ អ្នក​រាល់​គ្នា​មិន​ត្រូវ​ទុក​អ្វី​ឲ្យ​នៅ​សល់​ដល់​ព្រឹក​ឡើយ។ ប៉ុន្តែ បើ​មាន​អ្វី​ដែល​នៅ​សល់ ត្រូវ​ដុត​ចោល​ទាំង​អស់។+ ១១ ពេល​អ្នក​រាល់​គ្នា​បរិភោគ​ត្រូវ​ក្រវាត់​ចង្កេះ ពាក់​ស្បែក​ជើង និង​កាន់​ដំបង ហើយ​ត្រូវ​បរិភោគ​ឲ្យ​រហ័ស។ ពិធី​នេះ​ជា​បុណ្យ​រំលង​ជូន​ព្រះ​យេហូវ៉ា។

  • បណ្ដាស្ដេចទី២ ២៣:២១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២១ បន្ទាប់​មក ស្ដេច​បាន​បង្គាប់​បណ្ដា​ជន​ទាំង​អស់​ថា​៖ ​«​ចូរ​ធ្វើ​បុណ្យ​រំលង+ជូន​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដូច​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក