-
ប្រវត្តិហេតុទី២ ៨:១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ បន្ថែមទៅទៀត សាឡូម៉ូនបានបែងចែកពួកសង្ឃជាក្រុមៗ+ ឲ្យបំពេញកិច្ចបម្រើរបស់ពួកគេស្របតាមការណែនាំរបស់ដាវីឌឪពុកគាត់។ គាត់ក៏បានចាត់ចែងពួកលេវីឲ្យឈរតាមកន្លែងរបស់ពួកគេរៀងៗខ្លួន ដើម្បីសរសើរព្រះ+និងបម្រើលោកជាមួយនឹងពួកសង្ឃ តាមទម្លាប់ប្រចាំថ្ងៃ។ គាត់ក៏បានបែងចែកក្រុមអ្នកយាមទ្វារ ឲ្យយាមទ្វារផ្សេងៗ+ ស្របតាមបង្គាប់ដាវីឌជាតំណាងព្រះពិត។
-