-
ដំណើរចាកចេញ ១២:២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ ស្ដាប់រួច ម៉ូសេក៏ប្រញាប់ទៅហៅពួកបុរសចាស់ទុំទាំងអស់នៃអ៊ីស្រាអែលឲ្យមកជួបជុំគ្នា+ ហើយប្រាប់ពួកគេថា៖ «ចូរទៅជ្រើសយកកូនចៀមឬកូនពពែ សម្រាប់ក្រុមគ្រួសាររបស់អ្នករាល់គ្នា ហើយសម្លាប់ធ្វើជាគ្រឿងបូជានៃបុណ្យរំលង។
-
-
ប្រវត្តិហេតុទី២ ៣០:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣០ ហេសេគាបានចាត់អ្នកនាំសារឲ្យទៅអញ្ជើញបណ្ដាជនទាំងអស់ក្នុងស្រុកអ៊ីស្រាអែល+ និងក្នុងស្រុកយូដា។ គាត់ថែមទាំងផ្ញើសារទៅកុលសម្ព័ន្ធអេប្រាអ៊ីម និងកុលសម្ព័ន្ធម៉ាណាសេ+ ឲ្យមកវិហារព្រះយេហូវ៉ានៅក្រុងយេរូសាឡិម ដើម្បីធ្វើបុណ្យរំលងជូនព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែល។+
-
-
ប្រវត្តិហេតុទី២ ៣០:១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ នៅថ្ងៃទី១៤ ខែទី២ គេបានសម្លាប់សត្វដែលត្រូវជូនជាគ្រឿងបូជាសម្រាប់ពិធីបុណ្យរំលង។ ឯពួកសង្ឃនិងពួកលេវី ពួកគេមានអារម្មណ៍ខ្មាសខ្លួនឯង ដូច្នេះពួកគេបានញែកខ្លួនជាបរិសុទ្ធ ហើយយកគ្រឿងបូជាដុតមកជូននៅវិហារព្រះយេហូវ៉ា។
-