បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ច្បាប់លេវី ៤:៨-១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ ​«​‹បន្ទាប់​មក គាត់​ត្រូវ​ចៀរ​ខ្លាញ់​ទាំង​អស់​របស់​សត្វ​គោ​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង គឺ​ស្បៃ​ខ្លាញ់​ស្រោប​ពោះ​វៀន និង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​ពោះ​វៀន ៩ ព្រម​ទាំង​តម្រង​នោម​ទាំង​ពីរ​និង​ខ្លាញ់​រុំ​ជុំ​វិញ ដែល​នៅ​ក្បែរ​ចំឡក។ គាត់​ក៏​ចៀរ​ខ្លាញ់​ដែល​ស្រោប​ថ្លើម រួច​យក​ចេញ​ជា​មួយ​នឹង​តម្រង​នោម​ដែរ។+ ១០ គាត់​ត្រូវ​ចៀរ​ខ្លាញ់​ចេញ​ពី​គោ​នោះ ដូច​គោ​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដែរ។+ បន្ទាប់​មក សង្ឃ​ត្រូវ​យក​ចំណែក​ទាំង​នោះ​ទៅ​ដុត​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។

  • បណ្ដាស្ដេចទី១ ៨:៦៤-៦៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦៤ នៅ​ថ្ងៃ​នោះ​ស្ដេច​ត្រូវ​ញែក​ទី​ធ្លា​កណ្ដាល ដែល​នៅ​មុខ​វិហារ​របស់​ព្រះ​យេហូវ៉ា​ទុក​ជា​បរិសុទ្ធ សម្រាប់​ជូន​គ្រឿង​បូជា​ដុត គ្រឿង​បូជា​ពី​ស្រូវ និង​ខ្លាញ់+នៃ​គ្រឿង​បូជា​នៃ​មេត្រី​ភាព ព្រោះ​ទី​បូជា​ធ្វើ​ពី​ស្ពាន់+ដែល​នៅ​មុខ​វិហារ​របស់​ព្រះ​យេហូវ៉ា គឺ​តូច​ពេក មិន​ល្មម​សម្រាប់​ជូន​គ្រឿង​បូជា​ទាំង​នោះ​ឡើយ។ ៦៥ នៅ​វេលា​នោះ សាឡូម៉ូន​បាន​ធ្វើ​ពិធី​បុណ្យ+ជា​មួយ​នឹង​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់ ជា​ក្រុម​ជំនុំ​យ៉ាង​ធំ។ ពួក​គេ​ទាំង​នោះ​បាន​មូល​មក​ចាប់​ពី​លេបូហាម៉ាត​រហូត​ដល់​ជ្រលង​អេហ្ស៊ីប។+ ពិធី​បុណ្យ​នោះ​បាន​ត្រូវ​ធ្វើ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង អស់​៧​ថ្ងៃ ហើយ​ថែម​៧​ថ្ងៃ​ទៀត សរុប​ទាំង​អស់​១៤​ថ្ងៃ។ ៦៦ នៅ​ថ្ងៃ​បន្ទាប់​នោះ* គាត់​បាន​ឲ្យ​បណ្ដា​ជន​ត្រឡប់​ទៅ​វិញ ហើយ​ពួក​គេ​បាន​ជូន​ពរ​ដល់​ស្ដេច រួច​ក៏​ទៅ​ផ្ទះ​របស់​ពួក​គេ​រៀង​ខ្លួន ទាំង​មាន​ចិត្ត​ត្រេក​អរ​និង​សប្បាយ​រីក​រាយ ចំពោះ​ការ​ល្អ​ទាំង​ប៉ុន្មាន+ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដល់​ដាវីឌ​ជា​អ្នក​បម្រើ​លោក និង​ដល់​ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​លោក។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក