-
បណ្ដាស្ដេចទី១ ៣:១២, ១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ នោះខ្ញុំនឹងធ្វើតាមសំណូមពររបស់អ្នក+ ដោយឲ្យអ្នកមានប្រាជ្ញានិងសមត្ថភាពយល់ដឹងច្រើនលើសលប់+ ដល់ម្ល៉េះបានជានៅមុននិងក្រោយអ្នកមិនដែលមានអ្នកណាដូចអ្នកទេ។+ ១៣ លើសពីនោះ ខ្ញុំក៏នឹងឲ្យអ្វីដែលអ្នកមិនបានសុំដែរ+ គឺទាំងទ្រព្យសម្បត្តិទាំងកិត្តិយសផង។+ ហេតុនេះ នឹងគ្មានស្ដេចណាទៀតដូចអ្នកក្នុងគ្រារបស់អ្នកឡើយ។+
-
-
បណ្ដាស្ដេចទី១ ១០:២៣-២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៣ ស្ដេចសាឡូម៉ូនមានទ្រព្យសម្បត្តិនិងប្រាជ្ញាលើសអស់ទាំងស្ដេចនៅផែនដី។+ ២៤ មនុស្សទាំងឡាយនៅផែនដីចង់មកជួបសាឡូម៉ូន ដើម្បីស្ដាប់សម្ដីរបស់គាត់ដែលប្រកបដោយប្រាជ្ញាពីព្រះ។+ ២៥ រៀងរាល់ឆ្នាំ ពួកគេម្នាក់ៗក៏នាំយកអំណោយមកជូនស្ដេច។ អំណោយទាំងនោះមាន គ្រឿងមាស គ្រឿងប្រាក់ គ្រឿងចម្បាំង សម្លៀកបំពាក់ ប្រេងក្រអូប សេះ និងលា។
-