-
បណ្ដាស្ដេចទី១ ១១:២៦, ២៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៦ នៅគ្រានោះ មានបុរសម្នាក់ឈ្មោះយេរ៉ូបោម+ គាត់ជាកូនរបស់ណេបាតជាពួកអេប្រាអ៊ីមដែលមកពីក្រុងសេរេដា។ គាត់ជាអ្នកបម្រើរបស់សាឡូម៉ូន+ ហើយមានម្ដាយជាស្ត្រីមេម៉ាយឈ្មោះសេរូអា។ យេរ៉ូបោមក៏តាំងបះបោរប្រឆាំងនឹងសាឡូម៉ូនដែរ។+ ២៧ មូលហេតុដែលយេរ៉ូបោមបះបោរប្រឆាំងសាឡូម៉ូន គឺដោយសារសាឡូម៉ូនបានសង់មិឡូ*+ ហើយបានពង្រឹងកំពែងក្រុងដាវីឌជាក្រុងរបស់ឪពុកគាត់។+
-