-
ប្រវត្តិហេតុទី២ ១៣:១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ មើល! ព្រះពិតនៅជាមួយនឹងយើង ហើយនាំមុខយើង ទាំងមានពួកសង្ឃរបស់លោកនៅជាមួយដែរ។ ពួកគេកំពុងកាន់ត្រែដើម្បីផ្លុំជាសំឡេងសញ្ញាត្រៀមច្បាំងនឹងអ្នករាល់គ្នាហើយ។ ដូច្នេះ ឱបណ្ដាជនអ៊ីស្រាអែលអើយ! ចូរកុំច្បាំងនឹងព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់អ្នកឡើយ ព្រោះអ្នករាល់គ្នានឹងមិនឈ្នះទេ»។+
-
-
ប្រវត្តិហេតុទី២ ៣២:៧, ៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ «ចូរមានចិត្តក្លាហានហើយរឹងមាំឡើង។ ចូរកុំភ័យតក់ស្លុតឬខ្លាចស្ដេចស្រុកអាស៊ីរី+និងកងទ័ពដ៏ច្រើនរបស់គាត់ឡើយ ព្រោះខាងយើងមានគ្នាច្រើនជាងខាងគាត់ទៅទៀត។+ ៨ នៅខាងគាត់មានតែកម្លាំងមនុស្សប៉ុណ្ណោះ តែនៅខាងយើងមានព្រះយេហូវ៉ាជាព្រះរបស់យើង លោកនឹងជួយច្បាំងជំនួសយើង»។+ ក្រោយពីបណ្ដាជនឮពាក្យលើកទឹកចិត្តរបស់ហេសេគាជាស្ដេចស្រុកយូដា ពួកគេក៏មានចិត្តក្លាហានឡើង។+
-