-
បណ្ដាស្ដេចទី២ ៩:២៧, ២៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៧ ពេលអាហាស៊ីយ៉ា+ជាស្ដេចស្រុកយូដាបានឃើញដូចនោះ គាត់ក៏រត់តាមផ្លូវទៅសួនធំមួយ។* (ក្រោយមក យេហ៊ូបានដេញតាម ហើយនិយាយថា៖ «ចូរសម្លាប់គាត់ដែរទៅ!»។ ដូច្នេះ ពួកគេក៏វាយប្រហារគាត់នៅក្នុងរទេះនៅតាមផ្លូវទៅគើ ដែលនៅជិតក្រុងអ៊ីបលាម។+ អាហាស៊ីយ៉ាបានរងរបួសជាទម្ងន់ តែគាត់រត់ទៅមុខទៀតរហូតដល់តំបន់មេគីដោ ហើយក៏បានស្លាប់នៅទីនោះទៅ។ ២៨ បន្ទាប់មក ពួកអ្នកបម្រើរបស់គាត់ក៏ដឹកសពគាត់ទៅក្រុងយេរូសាឡិមវិញ រួចពួកគេបានបញ្ចុះសពគាត់នៅក្នុងផ្នូរជាមួយនឹងបុព្វបុរសរបស់គាត់នៅក្រុងដាវីឌ។+
-