បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី២ ១១:៥-៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥ យេហូយ៉ាដា​បាន​បញ្ជា​ពួក​គេ​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ត​ទៅ​៖ ចំពោះ​ក្រុម​អ្នក​យាម​នៅ​ថ្ងៃ​ឈប់​សម្រាក ចូរ​ចែក​ជា​បី​កង។ ចូរ​ឲ្យ​កង​មួយ​យាម​នៅ​វិមាន​ស្ដេច+ ៦ កង​មួយ​យាម​នៅ​ខ្លោង​ទ្វារគ្រឹះ ហើយ​កង​មួយ​ទៀត​យាម​នៅ​ខ្លោង​ទ្វារ​ខាង​ក្រោយ​អ្នក​យាម​វិមាន។ អ្នក​រាល់​គ្នា​ត្រូវ​ប្ដូរ​វេន​គ្នា​យាម​នៅ​វិហារ​របស់​ព្រះ។ ៧ ឯ​ពីរ​ក្រុម​ទៀត​ដែល​មិន​ត្រូវ​យាម​នៅ​ថ្ងៃ​ឈប់​សម្រាក ចូរ​ឲ្យ​ពួក​គេ​ទៅ​យាម​នៅ​វិហារ​ព្រះ​យេហូវ៉ា​ដើម្បី​ការពារ​ស្ដេច។ ៨ អ្នក​រាល់​គ្នា​ត្រូវ​នៅ​ជុំវិញ​ស្ដេច ទាំង​កាន់​អាវុធ​ការពារ បើ​មាន​អ្នក​ណា​ចូល​មក​ជិត ចូរ​សម្លាប់​អ្នក​នោះ​ចោល ហើយ​អ្នក​ត្រូវ​នៅ​ជាប់​ជា​មួយ​នឹង​ស្ដេច​ជា​និច្ច​»។

  • ប្រវត្តិហេតុទី១ ៩:២២-២៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២២ អស់​អ្នក​ដែល​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​បម្រើ​ជា​អ្នក​យាម​ទ្វារ ពួក​គេ​មាន​ចំនួន​២១២​នាក់។ ពួក​គេ​រស់​នៅ​តាម​ភូមិ តាម​វង្ស​ត្រកូល​របស់​ពួក​គេ។+ ដាវីឌ និង​សាំយូអែល​ដែល​ជា​អ្នក​មើល​ធ្លុះ+ ពួក​គាត់​បាន​តែង​តាំង​ពួក​គេ​ឲ្យ​បំពេញ​មុខ​ងារ​នេះ ព្រោះ​ពួក​គេ​ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត។ ២៣ ពួក​គេ​និង​កូន​ចៅ​ពួក​គេ​មាន​ភារកិច្ច​មើល​ខុស​ត្រូវ​ការ​យាម​ទ្វារ​វិហារ​ព្រះ​យេហូវ៉ា+ ពោល​គឺ​ទ្វារ​ត្រសាល​របស់​ព្រះ។ ២៤ ពួក​អ្នក​យាម​ទាំង​នេះ​មាន​ភារកិច្ច​យាម​ទាំង​បួន​ទិស គឺ​ខាង​លិច ខាង​កើត ខាង​ជើង និង​ខាង​ត្បូង។+ ២៥ យូរ​ៗ​ម្ដង បង​ប្អូន​របស់​ពួក​គេ​ត្រូវ​ចេញ​ពី​ភូមិ មក​ជួយ​កិច្ចការ​របស់​ពួក​គេ​អស់​រយៈ​ពេល​៧​ថ្ងៃ។

  • ប្រវត្តិហេតុទី១ ២៦:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៦ ក្រុម​អ្នក​យាម​ទ្វារ+មាន​ដូច​ត​ទៅ​៖ ពី​ចំណោម​កូន​ចៅ​កូរ៉ា​មាន មេសេលេមា+ជា​កូន​កូរ៉េ ត្រូវ​ជា​កូន​ចៅ​អេសាភ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក