-
បណ្ដាស្ដេចទី២ ១៤:១-៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ នៅឆ្នាំទី២ក្នុងរាជ្យយេហូអាស+ជាកូនយេហូអាហាសជាស្ដេចស្រុកអ៊ីស្រាអែល អាម៉ាស៊ាជាកូនយេហូអាសជាស្ដេចស្រុកយូដា បានគ្រប់គ្រងជាស្ដេច។ ២ ពេលនោះ គាត់មានអាយុ២៥ឆ្នាំ ហើយគាត់បានគ្រប់គ្រងនៅក្រុងយេរូសាឡិមអស់រយៈពេល២៩ឆ្នាំ។ ម្ដាយរបស់គាត់ឈ្មោះយេហូអាឌីនជាអ្នកក្រុងយេរូសាឡិម។+ ៣ គាត់តែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាពេញចិត្ត តែមិនបានដូចដាវីឌ+ជាបុព្វបុរសរបស់គាត់ទេ។ គាត់បានដើរតាមគន្លងរបស់យេហូអាសជាឪពុករបស់គាត់។+ ៤ ប៉ុន្តែ គាត់មិនបានបំបាត់ចោលទីខ្ពស់ពិសិដ្ឋទេ+ ហើយបណ្ដាជននៅតែជូនគ្រឿងបូជាឲ្យផ្សែងហុយឡើងនៅលើទីខ្ពស់ទាំងនោះដដែល។+ ៥ កាលដែលរាជាណាចក្ររបស់គាត់បានរឹងមាំហើយ គាត់បានប្រហារជីវិតពួកអ្នកបម្រើ ដែលបានសម្លាប់ឪពុកគាត់។+ ៦ ក៏ប៉ុន្តែ គាត់មិនបានសម្លាប់កូនៗរបស់ឃាតករទាំងនោះទេ ព្រោះគាត់ធ្វើតាមបញ្ញត្តិរបស់ព្រះយេហូវ៉ាដែលបានត្រូវកត់ទុកក្នុងសៀវភៅច្បាប់របស់ម៉ូសេ ដែលថា៖ «ឪពុកមិនគួរស្លាប់ដោយសារអំពើខុសឆ្គងរបស់កូនទេ ហើយកូនក៏មិនគួរស្លាប់ដោយសារអំពើខុសឆ្គងរបស់ឪពុកដែរ។ ប៉ុន្តែ បុគ្គលម្នាក់ៗត្រូវស្លាប់ដោយសារអំពើខុសឆ្គងរបស់ខ្លួនវិញ»។+
-